ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រកាសសេចក្ដីសម្រេចស្ដីពីការតែងតាំងនិងផ្ទេរភារកិច្ចមន្រ្តីគណៈបក្សខុទ្ធកាល័យសម្ដេចតេជោ ហ៊ុនសែន

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្ដេចតេជោ ហ៊ុនសែននិងជាប្រធានគណៈកម្មាធិការគណៈបក្សខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែនបានអញ្ចើញជាអធិបតីប្រកាសសេចក្ដីសម្រេចស្ដីពីការតែងតាំងនិងផ្ទេរភារកិច្ចមន្រ្តីគណៈកម្មាធិការគណៈបក្សខុទ្ធកាល័យសម្ដេចតេជោហ៊ុនសែនដែលមានគណៈកម្មាធិការសាខាគណៈបក្សខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែនខ១ដល់ខ៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម យូ ស៊ុនឡុង និងឯកឧត្ដម អ៊ុយ ពិសិដ្ឋ អនុប្រធាន គណៈកម្មាធិការគណៈបក្សខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែនរសៀលថ្ងៃទី១៣មិថុនា។ 
ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថាការតែងតាំងនិងផ្ទេរភារកិច្ចមន្រ្តីគណៈបក្សខុទ្ធកាល័យសម្ដេចតេជោ ហ៊ុនសែនគឺដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងការចុះជួយដោះស្រាយទុក្ខលំបាកបញ្ហាប្រឈមនានានៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាជាពិសេស នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានសំណូមពរដល់ក្រុមការងារគណៈបក្សខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន បន្តចុះជួយតាមមូលដ្ឋានជាប្រចាំដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋនិងស្ដាប់សំណូមពរបញ្ហាប្រឈមនានាដូចជា សេវាសាធារណៈ សេវាសំណូមពរ សេវាតម្រូវការ របស់ប្រជាពលរដ្ឋដោះស្រាយឱ្យបានទាន់ពេលវេលាដើម្បីបង្កើនជំនឿទុកចិត្តមកលើគណៈបក្សប្រជាជនកម្ពុជា។ត្រូវបន្តការងាររបស់ខ្លួនឱ្យបានសកម្ម ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ឆន្ទៈមុតស្រួច ធ្វើជាស្នូលនៃចលនារបស់ប្រជាជន ដើម្បីសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតជូនជាតិ និងប្រជាជន ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ឆ្នាំ ២០២៣។ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថាគណៈបក្សប្រជាជនកម្ពុជាមានមូលដ្ឋានគ្រឹៈរឹងមាំមានការសាមគ្គីភាពយ៉ាងស្អិតរមួតគ្មានកម្លាំងណាអាចបំបែកបានព្រមទាំងបានដឹកនាំប្រទេសអស់រយៈកាលជាង៣០ឆ្នាំបានកសាងសមិទ្ធផលនិងស្នាដៃជាច្រើនសម្រាប់ប្រជាជននិងប្រទេសជាតិជាពិសេសបានផ្ដល់សេចក្ដីសុខជូនប្រជាពលរដ្ឋនិងសុខសន្តិភាពពិតប្រាកដទូទាំងប្រទេស។   ការកសាងនិងថែរក្សាសន្តិភាពមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយសន្តិភាពគឺជាមូលដ្ឋានគ្រឹៈក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ការពង្រឹងសន្តិសុខនិងការអភិវឌ្ឍមនុស្សជាតិ។ក្នុងឱកាសនោះដែរឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងបានប្រគល់សេចក្ដីសម្រេចជូនប្រធានសាខាបក្សខុទ្ធកាល័យខ១ដល់ខ៨និងជូនបណ្ឌ័សរសើរពីគណៈបក្សខុទ្ធកាល័យជូនឯកឧត្ដម ហ៊ុយ ពិសិដ្ឋ ឯកឧត្ដម សេង ទៀងនិងឯកឧត្ដម យូ ស៊ុនឡុង។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner