ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពិតជាសេរីមែន

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ជុំ កុសល៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពិតជាសេរីមែន
ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពិតជាសេរីមែន ពេលខ្លះសេរីរហូតឈានជើងចេញក្រៅរង្វង់ច្បាប់ប្រែក្លាយទៅជាអាណាធិបតេយ្យក៏មាន ។ នេះ ហៅថា « យុទ្ធសាស្ត្រនយោបាយ » (Politics strategy)របស់អ្នកនយោបាយនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យបែបលោកខាងលិច ដែលបាននិងកំពុងតែប្រើឥទ្ធិពលលើប្រទេសតូចតាច ។
ម្រាមចង្អុលដៃមួយធ្លាប់តែចង្អុលគេឯង ដោយអំណាច ឯម្រាមបួនទៀតគេបានក្តាប់មិនឲ្យឃើញ ។ ប៉ុន្តែ ពេលនេះម្រាមទាំងបួនបានចង្អុលត្រឡប់ទៅរកខ្លួនឯងវិញ ទើបឃើញការពិតថា ឧបាយកលនយោបាយនេះក៏ត្រូវបានគេបង្រៀនឲ្យអ្នកនយោបាយប្រឆាំងកម្ពុជាយកប្រើកាលពីឆ្នាំ២០០៨និង២០១៣ដែរ ។
ការ ចាប់ផ្តើមចេញពី ការស្លាប់របស់ជនស្បែកខ្មៅមួយរូបដែលធ្លាប់មានប្រវត្តិមិនល្អក្នុងសង្គមក៏បានក្លាយជាភាពវឹកវរពេញសង្គមអាមេរិក ហើយអ្នកស្លាប់បានក្លាយជាវីរបុរសទៅវិញ ។ ហេតុការណ៍ទាំងនេះ ត្រូវបានរដ្ឋាភិបាលមើលឃើញថា គឺជាការរៀបចំឡើងដោយអ្នកនយោបាយ ដើម្បីទម្លាក់បញ្ហាឲ្យលោកប្រធានាធិបតីដូណាល់ត្រាំ ។ សូមប្រជាពលរដ្ឋកម្ពុជាយកបញ្ហានៅអាមេរិក មកប្រៀបធៀបហេតុការណ៍ដែលកើតមាននៅកម្ពុជាកាលពីឆ្នាំ២០១៣ តើមានចរិតដូចឬខុសគ្នា ?

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner