តុលាការផ្តន្ទាទោសម្ចាស់ក្លឹប «ម៉ៃអាមី» ជាប់ពន្ធនាគារ១២ឆ្នាំ, និងបក្ខពួក៧នាក់ ជាប់ពន្ធនាគារពី៥ទៅ១១ឆ្នាំ

អត្ថបទដោយ៖
Kien Sereyvuth

 ម្ចាស់ក្លឹប Miami ដែលសមត្ថកិច្ចនគរបាលចាប់ខ្លួនជាមួយបក្ខពួកនិងគ្រឿងញៀនសារុបជាង១០គីឡូ ត្រូវបាន តុលាការផ្តន្ទាទោសដាក់គុកចំនួន១២ឆ្នាំនៅក្នុងសវនាការកាត់ទោសនាថ្ងៃសុក្រនេះ។ ម្ចាស់ក្លឹបឈ្មោះ ស្រេង វីរៈ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ផលិត ជួញដូរ រក្សាទុក…» និងបទ «សមគំនិតក្នុងអំពើជួញដូរ…»។ អ្នកពាក់ព័ន្ធចំនួន០៧នាក់ផ្សេងទៀត ត្រូវបានតុលាការកាត់ទោសដាក់គុកក្នុងម្នាក់ៗរវាងពី៥ទៅ១១ឆ្នាំ។ ក្នុង សាលក្រមតុលាការនៅថ្ងៃទី១២មិថុនានេះទៀត តុលាការបានបង្គាប់ឱ្យស្វែងរកចាប់ខ្លួនមនុស្ស៣នាក់ដទៃទៀត ថែមទៀត។ ក្លឹប «ម៉ៃអាមី»ដែលស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវ សមត្ថកិច្ច បានបង្ក្រាបករណីគ្រឿងញៀនកាលពីរំលងអាធ្រាត្រថ្ងៃទី១១មេសាឆ្នាំ២០១៩ ជាមួយការឃាត់ខ្លួន មនុស្សប្រុសស្រីសារុបជាង៥០នាក់ផងនាពេលនោះ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner