ពលរដ្ឋ៣៩គ្រួសាររងខ្យល់កន្ត្រាក់នៅស្វាយរៀងទទួលអំណោយព្រះមហាក្សត្រនិងសម្តេចម៉ែ
អត្ថបទដោយ៖
Kien Sereyvuth
ប្រជាពលរដ្ឋ៣៩គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ខូចខាតផ្ទះសំបែងនៅខេត្តស្វាយរៀង បានទទួល អំណោយពីព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី។ អំណោយរបស់ព្រះអង្គទាំងទ្វេ ត្រូវបាននាំប្រគល់ជូនប្រ ជាពលរដ្ឋរងគ្រោះនៅថ្ងៃទី១២មិថុនានេះ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋ មន្រ្តីក្រសួងព្រះបរមរាជវាំង នៅក្នុងឃុំក្រោលគោស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ព្រះរាជអំណោយដែលគ្រួសារនីមួយៗទទួលបាន រួមមានអង្ករ ៥០គីឡូ, មី១កេស, ឃីត១កញ្ចប់ ដែលមានមុង១ ក្រមា១ សារុង១ ភួយ១ ត្រីខ១០កំប៉ុង កៅស៊ូតង់១ផ្ទាំង សាប៊ូដុំ ៥ដុំ និងអាវយឺត១។
ចំពោះថវិកានោះវិញ សម្រាប់គ្រួសាររលំផ្ទះចំនួន៤ខ្នង ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៨០ម៉ឺនរៀល និង សម្រាប់គ្រួសាររងគ្រោះរបើកដំបូលចំនួន៣៥ខ្នង ក្នុងមួយគ្រួសារទទួលបានថវិការចំនួន៤០ម៉ឺនរៀលផងដែរ។