លោក ដូណាល់ ត្រាំ ច្រានចោលសំណើកាត់បន្ថយហិរញ្ញវត្ថុ ឬរំលាយស្ថាប័នប៉ូលិស តាមការទាមទាររបស់ក្រុមអ្នកតវ៉ារកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

សហរដ្ឋអាម៉េរិក៖ ក្នុងពិធីនៅឯវិហារគ្រឹស្ដមួយនៅទីក្រុងដាលឡាស់ នាថ្ងៃព្រហ ស្បត្តិ៍នេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសពីគំរោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយស្ដីពីស្ថាប័នប៉ូលិស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។

ប្រធានាធិបតីអាម៉េរិករូបនេះបញ្ជាក់ថា បទបញ្ជាប្រតិបត្តិនេះ នឹងជួយផ្តល់ប្រឹក្សាដល់ស្ថាប័នប៉ូលិស ឲ្យបង្កើតបទដ្ឋានស្ដង់ដារជាតិមួយ ក្នុងការប្រើប្រាស់កម្លាំងបាយ ក៏ដូចជាគាំទ្រដល់ការបណ្ដុះបណ្ដាល ដ៏ល្អប្រសើរសម្រាប់ស្ថាប័នប៉ូលិស និងកម្មវិធីអ្នកធ្វើការងារសង្គម ដើម្បីងាយស្រួលធ្វើការជាមួយមន្ត្រីអនុវត្តន៍ច្បាប់ ។

ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ លោក ដូណាល់ ត្រាំ បានប្រកាសច្រានចោលពាក់ព័ន្ធនឹងសំណើ ឬគំនិតចង់រំសាយ ព្រមទាំងការកាត់បន្ថយហិរញវត្ថុដល់ស្ថានប័នប៉ូលិស ហើយបង្វិលថវិកាទាំងនោះទៅឱ្យកម្មវិធីអប់រំ សុខមាលភាពសង្គម លំនៅដ្ឋាន និងតម្រូវការចំាបាច់នានារបស់សហគមន៍ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner