អ្នកឆ្លង COVID-19 ថ្មីៗនៅប្រេស៊ីលកើនឡើងជាង៣ម៉ឺនករណីទៀតក្នុងពេលតែ ១ថ្ងៃ នាំឱ្យតួលេខសរុបកើនឡើងជាង៨០ម៉ឺនករណី

អត្ថបទដោយ៖
Kien Sereyvuth

ប្រេស៊ីល ៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលរកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីៗរហូតដល់៣ម៉ឺន៤១២ករណី និងអ្នកស្លាប់ច្រើនជាង១ពាន់២រយនាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។ បើទោះបីជាមានការកើនឡើងយ៉ាងគំហុក នូវករណីឆ្លង និងស្លាប់ថ្មីៗដោយសារជម្ងឺ COVID-19 ក៏ដោយ ក៏រដ្ឋាភិបាលប្រេស៊ីលនៅតែមានផែនការ ដកវិធានការរឹតត្បិតវិញជាបណ្តើរៗ ដើម្បីឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញ ។

សូមជម្រាបថា ប្រេស៊ីលស្ថិតនៅលំដាប់ទី២ ជាប្រទេសមានករណីឆ្លងមេរោគ COVID-19 ច្រើនជាងគេនៅលើពិភពលោក ហើយក៏ជាប្រទេសស្ថិតនៅលំដាប់ទី៣ មានអ្នកស្លាប់ច្រើនជាងគេផងដែរ ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ ប្រទេសអាមេរិកឡាទីនមួយនេះ មានអ្នកឆ្លងសរុប៨០ម៉ឺន៥ពាន់៦៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៥៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣៩ម៉ឺន៦ពាន់៦៩២នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប៣៦ម៉ឺន៧ពាន់៨៩៩នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner