០២​ ធ្នូ​ ១៩៧៨​ -​ ០២​ ធ្នូ ២០២០​ ជាខួបអនុស្សាវរីយ៍ លើកទី៤២​ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

អត្ថបទដោយ៖
ly-bunheng

០២​ ធ្នូ​ ជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់​ និងជាចំណុចចាប់ផ្តេីមនៃការកសាងមូលដ្ឋានសន្តិភាពជូនកម្ពុជា​ ដែលបានបាត់បង់ជាង៥០០ឆ្នាំមកហេីយ។ រណសិរ្សមួយដែលត្រូវបានចារទុកជាប្រវត្តិសាស្ត្រ និងធ្វើឲ្យកុលបុត្រ កុលធិតាខ្មែរគ្រប់ជំនាន់តែងចងចាំមិនភ្លេចនូវគុណូបការដ៏អស្ចារ្យ​ និងធំធេងបំផុតកាលពី៤២ឆ្នាំមុន​ គឺថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ១៩៧៨​ ជាពេលវេលាដែលប្រជាជនខ្មែរ​ទទួលដំណឹងថា​ មានកងទ័ពអ្នកស្នេហាជាតិ​ ត្រូវបានបង្កើតឡើងជារណសិរ្សមួយ ដើម្បីសង្គ្រោះជាតិឲ្យចាកផុតពីទុកវេទនាក្នុងយុគសម័យដ៏ខ្មៅងងឹតបំផុតពុំធ្លាប់មាន។

ស្មារតី​ ២ធ្នូ​ ជាស្នាមប្រវត្តិសាស្រ្ត​ ប្រកបដោយការលះបង់​សាច់ស្រស់​ ឈាមស្រស់​ ពលីជីវិត​ ដេីម្បីប្តូរមកវិញនូវសន្តិភាព​ ដែលប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាដឹងគុណដោយមិនអាចបំភ្លេចបានចំពោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា​ ហេីយបច្ចុប្បន្នដូរឈ្មោះជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​ បានបង្កើតជាអង្គការចាត់តាំងឈានមុខ ហើយបដិសន្ធិឡើងនៅក្នុងតំបន់រំដោះស្ថិតក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្នុងការផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យ​ ហៅរបបខ្មែរក្រហម​ ដឹកនាំដោយ​ ប៉ុល ពត។

បន្ទាប់ពីផ្តួលរលំពីរបបខ្មែរក្រហម​ហើយ​ រណសិរ្ស
បានដឹកនាំប្រទេសចេញពីក្នុងស្ថានភាពដ៏លំបាកលំបិនកសាងប្រទេសឡើងវិញចេញពីចំណុចសូន្យដែលរបបប្រល័យពូជសាសន៍​ បានបន្សល់ទុក​ និងស្ថិតក្នុងកាលៈទេសៈ​ ដៃម្ខាងកសាងសន្តិភាព​ ហេីយដៃម្ខាងទៀត​ទប់ទល់នឹងសង្គ្រាមបង្កឡើងក្នុងមហិច្ឆតា​ ប៉ុងប៉ងឱ្យមានការវិលត្រលប់មកវិញនៃរបបខ្មែរក្រហម។

ជាមួយកាលទេសៈ​ដ៏លំបាកនេះ​ កម្ពុជា​បានពុះពារ​ តស៊ូ​ ជំនះ​ និងកសាងបានខឿនសេដ្ឋកិច្ច​ ក៏ដូចជាការអភិវឌ្ឍ ដឹកនាំដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន​ ធ្វេីឱ្យប្រជាជនកម្ពុជា​ទទួលផល​ដោយផ្ទាល់​ និងប្រយោលពីសន្តិភាព ហេីយប្រជាជាតិ​ចាប់ផ្តេីមប្រែមុខមាត់ថ្មីលេីឆាកអន្តរជាតិ​ និងប្រទេសតំបន់៕

https://www.facebook.com/114489037099393/posts/142866897594940/?d=n

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner