កីឡាទាញព្រ័ត្រ បើកវគ្គគ្រូបង្វឹកថ្នាក់ជាតិកម្រិត២ ដើម្បីពង្រឹងការអភិវឌ្ឍន៍កីឡាប្រពៃណីនេះ

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិកម្រិត២ រយៈពេល៣ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីពង្រឹងធនធានគ្រូបង្វឹក និងចូលរួមជំរុញការអភិវឌ្ឍន៍កីឡាប្រពៃណីជាតិមួយនេះឲ្យកាន់តែរីកចម្រើន ។


លោក ប្រាក់ សុជាតិ អនុប្រធានសហព័ន្ធបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងស្របតាមផែនការរបស់សហព័ន្ធក្នុងការកសាងធនធានមនុស្ស ពិសេសគឺធនធានគ្រូបង្វឹក ដើម្បីចូលរួមបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី តាមរាជធានី-ខេត្ត និងផលិតកីឡាករ-កីឡាការិនីឆ្នើមឲ្យបានច្រើនសម្រាប់ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ។ លើសពីនេះក្នុងនាមសហព័ន្ធ លោកក៏បានប្ដេជ្ញាចិត្ត និងកៀគរការឧបត្ថម្ភនានា ដើម្បីយកមកអភិវឌ្ឍន៍ និងលើកស្ទួយវិស័យកីឡាប្រពៃណីជាតិខ្មែរមួយនេះឲ្យកាន់តែផុសផុល ទាំងថ្នាក់ជាតិ និងអន្ដរជាតិថែមទៀត។ ហើយលោកក៏សង្ឃឹមថា ក្រុមហ៊ុនឯកជន និងសប្បុរសជននានា នឹងចូលរួមសហការគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាទាញព្រ័ត្រកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាទាញព្រ័ត្រថ្នាក់ជាតិកម្រិត២ រយៈពេល៣ថ្ងៃកន្លងមក គឺមានសិក្ខាកាមចូលរួមចំនួន ២៨នាក់។ ជាលទ្ធផលសិក្ខាកាម ៦០% បានបញ្ចប់ការសិក្សាដោយនិទ្ទេសល្អ, ៣៥% និទ្ទេសល្អបង្គួរ និង ១៥ % និទ្ទេសមធ្យម ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner