កូវីដ១៩៖ ថៃទម្លាក់ថវិកាជាង៦០ពាន់លានដុល្លារជួយសេដ្ឋកិច្ច តែរងការចោទថា ខ្វះតម្លាភាព

ថៃ៖ សារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃនេះថា កាលពីខែមុន រដ្ឋសភាថៃបានអនុម័តកញ្ចប់ថវិកា អន្តរាគមដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដល់ទៅ៣គម្រោង សរុបជាទឹកប្រាក់១.៩ទ្រីលានបាត ឬ ៦១.៥៤ពាន់លានដុល្លារអាម៉េរិក។ ប៉ុន្តែបែរជាការលើកឡើងពីមជ្ឈដ្ឋានខ្លះៗ ថា ព័ត៌មានស្តីពីការជួយអន្តរាគមតាមរយៈការចំណាយប្រាក់ទាំងនោះ មិនទាន់មានច្បាស់លាស់ ទើបមានសំណួរច្រើនទាក់ទងនឹងតម្លាភាពនៃគម្រោងទាំងនេះ។

កញ្ចប់ថវិកាទាំងបីនេះគឺជាផ្នែកនៃកញ្ចប់ស្រោចស្រង់សេដ្ឋកិច្ចថៃ ក្រោយជួបវិបត្តិដោយសារបញ្ហាជំងឺកូវីដ១៩ ក្នុងនោះ មានការផ្តល់កម្ចីតម្លៃ១ទ្រីលានបាតរបស់រាជរដ្ឋាភិបាល ព្រមទាំងវិធានការជួយធនាគារកណ្តាល ដើម្បីគាំទ្រដល់សហគ្រាសធនតូចនិងមធ្យម ឬ SME ដែលត្រូវការចំណាយប្រមាណ៩០០ពាន់លានបាត។ អ្នកសេដ្ឋកិច្ចថា គម្រោងនេះត្រូវបានគេគិតថា ចាំបាច់ ក្រោយដាក់ប្រទេសក្នុងភាពអាសន្ន បំរាមគោចរទូទាំងប្រទេស និងវិធានការផ្អាកសកម្មភាព អាជីវកម្មផ្សេងៗនោះ។

យ៉ាងណាក៏ដោយ នៅតែមានស្រែកអំពាវនាវឲ្យមានតម្លាភាពថែមទៀត ជាមួយនឹងការបង្ហាញគម្រោងជាក់លាក់ថា តើប្រាប់រាប់សិបពាន់លានដុល្លារអាម៉េរិកនេះត្រូវចំណាយបែបណា ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ហើយជួយប្រជាជនថៃរាប់លាននាក់រងគ្រោងពីវិបត្តិជំងឺនេះ។ អ្នកសេដ្ឋកិច្ច Sarinee Achavanuntakul ថា មិនមានកង្វល់ខ្លាំងលើវិធានការ ៩០០ពាន់លានបាត ជួយដល់ខាងធនាគារកណ្តាលទេ ព្រោះមានលក្ខខណ្ឌច្បាស់លាស់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner