អតីតប៉ូលិសម្នាក់ដែលជាប់ទាក់ទិននឹងការស្លាប់របស់ ចច ហ្វ្លយដ៍ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីផ្តល់ប្រាក់តម្កល់៧៥ម៉ឺនដុល្លារ

សហរដ្ឋអាម៉េរិក៖ អតីតប៉ូលិសអាម៉េរិកលោក Thomas Lane វ័យ៣៧ឆ្នាំ ត្រូវបានដោះលែងចេញពីពន្ធនាគារក្នុង Hennepin County រដ្ឋ Minnesota នៅល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីផ្តល់ប្រាក់តម្កល់ចំនួន៧៥ម៉ឺនដុល្លារ នេះបើតាមសារព័ត៌មាន ABC News នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។

លោក Lane ត្រូវបានតុលាការកំណត់ប្រាក់តម្កល់ចំនួន១លានដុល្លារ ដើម្បីអាចនៅក្រៅឃុំដោយគ្មានលក្ខខណ្ឌ ប៉ុន្តែត្រូវបានដោះលែងដោយមានលក្ខខណ្ឌជាមួយប្រាក់៧៥ម៉ឺនដុល្លារ ។ ដូច្នេះលោកនឹងត្រូវស្ថិតក្រោមការឃ្លាំមើលពីអាជ្ញាធរ កំឡុងពេលនៅក្រៅឃុំនេះ ហើយមិនអាចធ្វើសកម្មភាពមួយចំនួនបានឡើយ ខណៈលោក Lane នឹងត្រូវឡើងតុលាការជាថ្មីនៅថ្ងៃទី២៩ ខែមិថុនាខាងមុខ ។

លោក Thomas Lane ស្ថិតក្នុងចំណោមអតីតប៉ូលិសក្រុងមីននាផូលីស សរុប៣នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្នុងការប្រព្រឹត្តឃាតកម្មកម្រិត២ និងមនុស្សឃាតកម្រិត២ ពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner