អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧.៥លាននាក់ ក្នុងនោះស្លាប់ជាង៤២ម៉ឺននាក់ និងជាសះស្បើយជាង៣.៨លាននាក់

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៥៨ម៉ឺន៩ពាន់១០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤២ម៉ឺន៣ពាន់៦៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៨៣ម៉ឺន៩ពាន់៣៩៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។

បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។

ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៨ម៉ឺន៩ពាន់៧០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៦ពាន់៣៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨១ម៉ឺន៦ពាន់៨៦នាក់ ។

២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៨០ម៉ឺន៥ពាន់៦៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៥៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៩ម៉ឺន៦ពាន់៦៩២នាក់ ។

៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥០ម៉ឺន២ពាន់៤៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៥៣២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៦ម៉ឺន១ពាន់១៥០នាក់ ។

៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៨ពាន់២៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៥០១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន៦ពាន់៩៧២នាក់ ។

៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន១ពាន់៤០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់២៧៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner