រដ្ឋបាល Trump ប្តឹង Facebook ករណីផ្តល់ការងារឲ្យជនអន្តោប្រវេសច្រើនជាងជនជាតិអាមេរិក

បរទេស៖ រដ្ឋបាលរបស់លោក Trump កាលពីសប្ដាហ៍កន្លងទៅបានធ្វើការចោទប្រកាន់ និងប្តឹងក្រុមហ៊ុនយក្ស Facebook ថាបានផ្តល់ឱកាសជាច្រើនជូនទៅដល់ជនអន្តោប្រវេសសម្រាប់ការងាររាប់ពាន់កន្លែងជាជាងពលរដ្ឋអាមេរិក។

បណ្តឹងដែលបានផ្ញើទៅដល់តុលាការអាមេរិកបានអះអាងថា ចាប់តាំងតែពីឆ្នាំ 2018 រហូតដល់ខែកញ្ញា ឆ្នាំ 2019 ក្រុមហ៊ុន Facebook មានទំនោររើសអើងបុគ្គលិកដែលជនជាតិអាមេរិក ហើយផ្តល់ការងារអចិន្ត្រៃយ៍ទៅឲ្យជនអន្តោប្រវេសក្នុងប្រទេសដែលកាន់វិសាប្រភេទ H-1B វិញ។

ជាការឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យរបស់ Facebook លោក Andy Stone បាននិយាយថា៖ Facebook បានសហការជាមួយនឹងតុលាការអាមេរិករួចហើយ និងកំពុងត្រួតពិនិត្យទៅលើការចោទប្រកាន់នេះ ប៉ុន្តែមកដល់ពេលនេះយើងនឹងមិនទាន់ធ្វើការបកស្រាយអ្វីបន្ថែម
នៅឡើយដែរ។

បណ្តឹងដែលមានទាំងការស៊ើបអង្កេតដោយតុលាការរយៈពេល២ឆ្នាំមកហើយផងនោះ រដ្ឋបាលលោក Trump គឺកំពុងតែស្វែងរកការពិន័យផ្នែករដ្ឋប្បវេណីប្រឆាំងនឹង Facebook និងព្រមទាំងការសងប្រាក់វិញចំពោះអ្វីដែល តុលាការបានហៅថាជាការជំពាក់លុយកម្មករអាមេរិកដែលត្រូវបានក្រុមហ៊ុនបដិសេធមិនឱ្យធ្វើការជាមួយខ្លួននាពេលកន្លងមកផង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner