អគារកាណាឌីយ៉ាទាំងមូលនឹងត្រូវបិទរហូតដល់ថ្ងៃ១៧ធ្នូ ឆ្នាំ២០២០

អត្ថបទដោយ៖
ធី ដា

យោងតាមលិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ជូនដំណឹងដល់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា នៅថ្ងៃទី៧ធ្នូឆ្នាំ២០២០ នេះបានឲ្យដឹងថា ដោយសារបុគ្គលិកធនាគារចិនម្នាក់មានវិជ្ជមានវីរុសកូវីដ-១៩ ហើយបានប្រើប្រាស់ជណ្ដើរយន្តរួមគ្នានៅអគារកាណាឌីយ៉ា ដូច្នេះត្រូវបិទអគាកាណាឌីយ៉ាទាំងមូលបន្តទៀតរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៣ធ្នូដល់ថ្ងៃ១៧ធ្នូឆ្នាំ២០២០។

ក្រសួងសុខាភិបាលក៏រំលឹកឲ្យបុគ្គលិកដែលធ្វើការនៅអគារកាណាឌីយ៉ាទាំងអស់ ត្រូវមកធ្វើតេស្ដជាលើកទី២នៅថ្ងៃ១៣ធ្នូ និងលើកទី៣ នៅថ្ងៃ១៧ធ្នូឆ្នាំ២០២០។ អគារកាណាឌីយ៉ាត្រូវបានក្រសួងសុខាភិបាលបិទជាបណ្ដោះអាសន្ននៅថ្ងៃទី៣ធ្នូ បន្ទាប់ពីបានរកឃើញវីរុសកូវីដ-១៩លើបុរសជនជាតិខ្មែរអាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិលធនាគារចិន ស្ថិតក្នុងអគារកាណាឌីយ៉ា។ បុរសនោះ ត្រូវគេរាយការណ៍ថា ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីអាយុ៣៦ឆ្នាំម្នាក់ ដែលបានរកឃើញថាបានឆ្លងរុសកូវីដ-១៩នៅថ្ងៃ២៩វិច្ឆិកាឆ្នាំ២០២០៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner