​មី​យ៉ា​ន់​ម៉ា​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មី​ចំនួន​១​.​១​០​៨​ករណី​ ​និង​២​៩​នាក់​ទៀត​ស្លាប់​ ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ

​មី​យ៉ា​ន់​ម៉ា​៖​ ​អាជ្ញាធរ​សុខាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​រាយការណ៍​ពី​អ្នក​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​.​១​០​៨​ករណី​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​ធ្វើ​អោយ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​៩​ម៉ឺន​៩​ពាន់​១​៥​៥​ករណី​ ​នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​​​ក្រសួងសុខាភិបាល​ ​និង​កីឡា​មី​យ៉ា​ន់​ម៉ា​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

សេចក្តីថ្លែង​ការណ៍​ដដែល​បាន​អោយ​ដឹង​ទៀត​ថា​ ​អ្នកជំងឺ​ចំនួន​២​៩​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​រាយការណ៍​ថា​ ​បាន​បាត់បង់ជីវិត​នៅ​ក្នុង​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​នាំ​អោយ​តួលេខ​អ្នកជំងឺ​ស្លាប់​សរុប​កើន​ដល់​២​ពាន់​១​១​០​នាក់​ ​។​

បើ​តាម​របាយការណ៍​របស់​​​ក្រសួងសុខាភិបាល​ ​និង​កីឡា​មី​យ៉ា​ន់​ម៉ា​ ​អ្នកជំងឺ​ ​Co​v​i​d​-19 ​សរុប​៧​ម៉ឺន​៧​ពាន់​៦​៣​៦​នាក់​ហើយ​បាន​ជាសះស្បើយ​ឡើងវិញ​ ​និង​បាន​អនុញ្ញាត​អោយ​ចេញពី​មន្ទីរពេទ្យ​ ​។​ ​ដោយ​ឡែ​កមនុស្ស​សរុប​១​លាន​២​៨​ម៉ឺន​៨​ពាន់​៣​៦​៥​នាក់​ផ្សេងទៀត​ក៏​ត្រូវ​បាន​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner