ជប៉ុន​ត្រៀម​បញ្ជូន​គិលានុបដ្ឋាយិកា​យោធា​ទៅកាន់​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​សារ​ ​Co​v​i​d​-19

ជប៉ុន​៖​ ​ជប៉ុន​បាន​និង​កំពុង​ត្រៀម​បញ្ជូន​គិលានុបដ្ឋាយិកា​មកពី​កងកម្លាំង​ស្វ័យ​ការ​ ​ពារ​ខ្លួន​ទៅកាន់​កោះ​អូ​សា​កា​ ​និង​ ហុ​ក​កៃ​ដូ​ដើម្បី​ជួយ​ព្យាបាល​ ​ចំ​ពេល​មានការ​កើន​ឡើងក​រ​ណី​ឆ្លង​វី​រុ​ស​កូរ៉ូ​ណា​ ​បន្ទាប់ពី​មាន​សំណើ​ពីសំណាក់​រដ្ឋាភិបាល​ដី​កោះ​ទាំងពីរ​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ប្រមុខរដ្ឋាភិបាល​ជប៉ុន​លោក​ ​កា​ស៊ុណូប៊ុ ​កា​តុ​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

សារ​ព័ត៌មាន​ជប៉ុន​ ក្យូដូ ​បាន​រាយការណ៍​ថា​ ​កោះ​ ហុ​ក​កៃ​ដូ ​ភាគ​ខាងជើង​ជប៉ុន​បាន​និង​កំពុង​មាន​ផែនការ​ស្នើសុំ​រដ្ឋាភិបាល​ ​អោយ​បញ្ជូន​គិលានុបដ្ឋាយិកា​មកពី​កងកម្លាំង​ស្វ័យ​ការពារ​ខ្លួន​ដើម្បី​ជួយ​ព្យាបាល​ ​ខណៈ​ដែល​ដី​កោះ​មួយ​នេះ​បាន​មើលឃើញ​ពី​ការ​កើន​ឡើង​អ្នក​ឆ្លង​វី​រុ​ស​នៅ​ឯ​មន្ទីរពេទ្យ​ចំនួន​០​២​កន្លែង​ ​។​ ​បើ​តាម​សារ​ព័ត៌មាន​ជប៉ុន​ N​H​K ​កោះ​ ​អូ​សា​កា​ ​ភាគ​ខាងលិច​ជប៉ុន​វិញ​ ​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ថា​ ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ប្រចាំថ្ងៃ​កើន​ឡើង​ប្រមាណ​៣​០​០​ករណី​នៅ​ក្នុងរយៈពេល​០​៦​ថ្ងៃ​មកនេះ​ ​។​

សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​នេះ​ថា​ ​នៅ​ទូទាំង​ប្រទេស​ជប៉ុន​មាន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​១​៦​ម៉ឺន​៩​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​២​ពាន់​៣​១​៥​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​សរុប​១​៣​ម៉ឺន​៥​ពាន់​២​៧​៧​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner