​លោក​ មូ​ន​ ចេ​អ៊ី​ន​ ​បញ្ជា​អោយ​បង្កើន​ការ​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ក្នុង​គ្រា​ដែល​ប្រទេស​ខ្លួន​ប្រឈម​នឹង​ការ​ផ្ទុះ​រលក​ទី​៣

​កូរ៉េ​ខាងត្បូង​៖​ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូ​ន​ ចេ​អ៊ី​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​អំពាវនាវ​អោយ​បង្កើន​ការ​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​និង​ការ​តាមដាន​យ៉ាង​ហ្មត់ចត់​បន្ថែម​ទៀត​ ​ស្រប​ពេល​ប្រទេស​នេះ​ព្យាយាម​គ្រប់គ្រង​រលក​នៃ​ការ​ឆ្លង​ចុងក្រោយបង្អស់​ ​និង​ ​ធំបំផុត​របស់​ខ្លួន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អ្នកនាំពាក្យ​របស់​វិមាន​ខៀវ​លោក​ ជុ​ង​ ​ម៉ាន់​ហូ ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ថា​ ​លោក​ មូ​ន​ ​បាន​បញ្ជា​អោយ​រដ្ឋាភិបាល​ប្រើ​គ្រប់​ធនធាន​ទាំងអស់​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​ ​Co​v​i​d​-19 ​និង​អំពាវនាវ​អោយ​បង្កើន​ការ​ធ្វើ​តេ​ស្ត​បន្ថែម​ទៀត​ ​តាមរយៈ​ការ​កៀ​គរ​យោធា​ ​និង​ ​មនុស្ស​មកពី​សេវា​សាធារណៈ​ ​។​ ​អ្នកនាំពាក្យ​របស់​វិមាន​ខៀវ​រូប​នេះ​បន្ថែម​ទៀត​ថា​ ​លោក​ មូ​ន​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​កន្លែង​ធ្វើ​តេ​ស្ត​គួរតែ​មាន​រយៈពេល​ច្រើន​ម៉ោង​ ​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នកធ្វើការ​អាច​ចូល​មក​ធ្វើ​តេ​ស្ត​បាន​ងាយស្រួល​ ​ហើយ​កន្លែង​ធ្វើ​តេ​ស្ត​ចល័ត​តាម​ដង​ផ្លូវ​គួរតែ​បង្កើត​ឡើង​អោយ​បាន​ច្រើន​បន្ថែម​ទៀត​ ​។​

បើ​តាម​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង​ ​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ពី​អ្នក​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៦​១​៥​ករណី​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​ពោល​គឺ​វា​មាន​រយៈពេល​១​ខែ​គត់​ ​ដែល​ប្រទេស​មួយ​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​ប្រចាំថ្ងៃ​ ​៣​ខ្ទង់​មិនធ្លាប់​មាន​ក្នុងរយៈពេល​០​៩​ខែ​មកនេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner