​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​P​f​i​z​e​r ​ដាក់ពាក្យ​ស្នើសុំ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បន្ទាន់​នៅ​ឥណ្ឌា

អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​នេះ​ថា​ ​ក្រុមហ៊ុន​ឱសថ​ ​ភី​ហ្វីហ្សឺ ​របស់​សហរដ្ឋអាមេរិក​បាន​ដាក់ពាក្យ​ស្នើសុំ​ការប្រើប្រាស់​បន្ទាន់​ ​នូវ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌា​ ​នេះ​បើ​តាម​ម​ន្រ្តី​ជាន់ខ្ពស់​មួយ​រូប​របស់​រដ្ឋាភិបាល​ឥណ្ឌា​ ​។​

ទីប្រឹក្សា​រដ្ឋាភិបាល​ឥណ្ឌា​ទទួលបន្ទុក​កម្មវិធី​វ៉ា​ក់​សាក់​ ​CO​V​I​D​-19 ​លោក​ ​វី​ខេ ផូ​ល​ ​បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​តាម​កញ្ចក់ទូរទស្សន៍​ឥណ្ឌា​ N​D​T​V​ ​នា​ពេលថ្មីៗនេះ​ថា​ ​យើង​ស្វាគមន៍​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ឱសថ​ ​ភី​ហ្វីហ្សឺ ​ដែល​ចង់បាន​អាជ្ញាប័ណ្ណ​ប្រើប្រាស់​បន្ទាន់​ក្នុង​ប្រទេស​របស់យើង​ ​។​ ​លោក​ ​វី​ខេ ផូ​ល​ ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​ជា​ធម្មតា​ឥណ្ឌា​ត្រូវការ​ពេល​៩​០​ថ្ងៃ​ ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​លើ​ការ​ស្នើសុំ​បែប​នេះ​ ​ប៉ុន្តែ​ការ​សម្រេច​ចិត្ត​លើ​វ៉ាក់សាំង​របស់​ ​ភី​ហ្វីហ្សឺ ​អាច​នឹង​ធ្វើឡើង​លឿន​ជាង​នេះ​ ​។​

យ៉ាងណាមិញ​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ឥណ្ឌា​មិនបាន​ធ្វើការ​ឆ្លើយតប​ណាមួយ​ ​ជុំវិញ​នឹង​សំណើ​ខាងលើ​នេះ​របស់​ក្រុមហ៊ុន​ឱសថ​ ​ភី​ហ្វីហ្សឺ ​នោះ​ទេ​ ​ខណៈ​ដែល​ម​ន្រ្តី​របស់​ ​ភី​ហ្វីហ្សឺ ​ប្រចាំ​ប្រទេស​ឥណ្ឌា​ ​ក៏​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ​នោះ​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner