​លោក​ ចូ ​បៃ​ដិ​ន​ ​តែងតាំង​លោក​ ហ្សា​វី​យើ​ ​បេ​សេ​រ៉ា​ ​ជា​រដ្ឋមន្ត្រី​សុខាភិបាល​ថ្មី​របស់​សហរដ្ឋអាមេរិក

​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ជ្រើសតាំង​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា​លោក​ ហ្សា​វី​យើ​ ​បេ​សេ​រ៉ា​ ​អោយ​ធ្វើជា​រដ្ឋមន្ត្រី​សុខាភិបាល​ថ្មី​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

កន្លងមក​ ​លោក​ ហ្សា​វី​យើ​ ​បេ​សេ​រ៉ា​ ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ ​ដើម្បី​ដឹកនាំ​ច្បាប់​សុខភាព​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​នៅ​ក្នុង​សភា​ចន្លោះ​ពី​ឆ្នាំ​២​០​០​៩​-​២​០​១​០​ ​។​ ​កំឡុង​ពេល​នោះ​ ​លោក​ ​បេ​សេ​រ៉ា​ ​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ​អ្វី​ដែល​លើកទឹកចិត្ត​លោក​អោយ​ដើរឆ្ពោះ​ទៅមុខ​ ​គឺ​ដោយសារ​មនុស្សរាប់ពាន់​នាក់​មិន​មាន​ការធានា​រ៉ាប់រង​សុខភាព​នៅ​ក្នុង​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា​ភាគ​ខាងត្បូង​ ​។​

ហើយ​បើ​សិន​ត្រូវ​បាន​បញ្ជាក់​ដោយ​ព្រឹទ្ធសភា​នោះ​ ​លោក​ ​បេ​សេ​រ៉ា​ ​ក្នុង​វ័យ​៦​២​ឆ្នាំ​ ​នឹង​ក្លាយ​ជា​ជនជាតិ​អាមេរិកាំង​ ​ដើមកំណើត​ឡា​ទី​ន​ដំបូង​គេ​បង្អស់​ ​ដែល​ដឹកនាំ​ក្រសួងសុខាភិបាល​ ​និង​សេវាកម្ម​មនុស្សជាតិ​ ​ដែល​ជា​ទីភ្នាក់ងារ​មាន​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​១​ទ្រី​លាន​ដុល្លារ​ ​ជាមួយនឹង​បុគ្គលិក​៨​ម៉ឺន​នាក់​ ​ទទួលបន្ទុក​ត្រួតពិនិត្យ​ឱសថ​ ​វ៉ាក់សាំង​ ​និង​ ​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​ ​ក៏ដូចជា​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​ ​ដែល​គ្របដណ្តប់​ពលរដ្ឋ​អាមេរិក​ច្រើនជាង​១​៣​០​លាន​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner