ឆ្នាំ២០២០ ហុងកុងរឹបអូសបារីរត់ពន្ធ១៩០ លានដើម ច្រើនបំផុតក្នុងពេល២០ឆ្នាំ
អត្ថបទដោយ៖
លន់ សារ៉ាត
មន្ត្រីគយហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញថា តាំងពីដើមឆ្នាំ ២០២០ មកគយហុងកុងបានរឹបអូសបារីដែលត្រូវសង្ស័យថា ជាបារីរត់ពន្ធជាង ១៩០ លានដើម គឺច្រើនជាងចំនួនដែលបានរឹបអូសនៅក្នុងឆ្នាំណាមួយទាំងអស់ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក និងបានលើសពីចំនួនសរុបនៃបារីដែលត្រូវបានរឹបអូសក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។
ក្នុងករណីចុងក្រោយ កាលពីថ្ងៃទី៤ ធ្នូ មានបារីរត់ពន្ធប្រមាណ៨លានដើមត្រូវបានរឹបអូស មានតម្លៃប្រមាណ២២លានដុល្លារអាមេរិក ហើយតម្លៃពន្ធប្រមាណ១៥លានដុល្លារ ហើយបុរសនិងស្ត្រី៥នាក់ មានវ័យចាប់ពី៣៥ ដល់ ៦៥ឆ្នាំ ត្រូវបានចាប់ខ្លួន៕ ប្រភពពី news.gov.hk
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ