សម្តេចតេជោ ហ៊ុន សែន៖ ក្រុមគ្រូពេទ្យគឺជាជម្រើសអាទិភាពទី1 សម្រាប់ទទួលវ៉ាក់សាំង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចថា រដ្ឋា ភិ បាល បានត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ដំណាក់កាលដំបូងចំនួន1លានដូស ដើម្បី ចាក់ ជូនប្រជាជន ដោយឥតគិតថ្លៃ នៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមាន ហានិភ័យ។ ប៉ុន្តែពុំទាន់កំណត់ថា នឹងទិញពីប្រទេសណានៅ ឡើយនោះទេ ហើយសម្តេចបានស្នើ យោបល់ថា ក្រុមគ្រូពេទ្យគួរតែជា ជម្រើសអាទិភាពទីមួយសម្រាប់ការទទួលវ៉ាក់សាំង បន្ទាប់មកគឺគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌ ។

តាមរយៈសារជាសម្លេងដែលបានចែករំលែកនៅយប់ថ្ងៃទី7 ខែធ្នូ ឆ្នាំ 2020 សម្តេចតេជោបានគូសបញ្ជាក់ថា៖ « ឥឡូវនេះ មួយលានដូស យើងចាក់បានត្រឹមតែ 50ម៉ឺននាក់ប៉ុណ្ណោះ។ ដូចនេះត្រូវ តែផ្ដល់អាទិភាពទៅឱ្យអ្នកណាដែលត្រូវបានមុន ដែលខ្ញុំគ្រាន់តែលើកជាយោបល់នៅក្នុង 1លានដូសនេះ អ្នកដែលបានមុន គេគឺគ្រូពេទ្យ ព្រោះអ្នកទាំងហ្នឹងជាអ្នកដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ជួរមុខ»។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា៖ « បន្ទាប់មកគឺយើងត្រូវផ្ដល់ឱ្យគ្រូបង្រៀនរបស់ យើង ដែលមានប្រមាណ 12ម៉ឺននាក់ កងកម្លាំងប្រដាប់អាវុធ រួមមានកងទ័ព មានអាវុធហត្ថ និងនគរបាល មានមន្ត្រីពន្ធនាគារជាដើម ដែលអ្នកទាំងនោះត្រូវប្រឈមនឹងហានិភ័យ ខ្ពស់ នៅពេលដែលយើង ត្រូវ ប្រើកម្លាំងធ្វើអន្តរាគមន៍នានា គឺយើងត្រូវប្រើកម្លាំងប្រដាប់អាវុធទាំងនេះ។ ប្រសិនជា ពួកអ្នកទាំង នេះ មិនបានចាក់វ៉ាក់សាំងទេ គេប្រាកដជាប្រឈមនឹងគ្រោះថ្នាក់។ ដូច្នេះកម្លាំងនគរបាល កងទ័ព អាវុធ ហត្ថ និងមន្ត្រីអនុរក្សពន្ធនាគារ គឺត្រូវតែជាអ្នកទទួលបានវ៉ាក់សាំង ហើយបន្ថែម លើនោះគឺ មន្ត្រី យុត្តិធម៌ ដូចជាខាងព្រៃឈើ ជលផល និងបរិស្ថាន ក៏ត្រូវចេញទៅធ្វើប្រតិបត្តិការតាមការងាររបស់ទេ ដែលត្រូវ តែមានការផ្ដល់វ៉ាក់សាំងជូនសម្រាប់អ្នកទាំងនោះផងដែរ »។

សម្តេចតេជោ បានមានប្រសាសន៍បន្តថា៖« ដូច្នេះបើគិតត្រួសៗអំពីចំនួននេះ គឺប្រហែលជា 40 ម៉ឺននាក់ប៉ុណ្ណោះ ហើយសល់ខ្ទង់10ម៉ឺនទៀត សម្តេចផ្តល់អាទិភាពថាទៅខាងណានោះ គឺទុក ឱ្យក្រសួង ជាអ្នកសម្រេច»។

« ដោយឡែកសម្រាប់ដំណាក់កាលទី2 ត្រូវសុំជំនួយសម្រាប់ការទិញបន្ថែម នឹងគិតតទៅទៀត ថាតើ ត្រូវ ចាក់ នៅតំបន់ណាមុន តំបន់ណាក្រោយ ដូចជានិស្សិតដែល រៀននៅ តាម មហាវិទ្យាល័យរដ្ឋ និងឯកជន អ្នករៀននៅតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬក៏ឆ្ពោះទៅ រកកម្មករ សំណង់ និងកម្មករ ដទៃទៀតនៅតាមទីក្រុង ទីប្រជុំជន ដែលអាចទទួលបានជាបន្តបន្ទាប់ ថែមទៀត។នេះបើតាម សម្តេច តេជោ បានមានប្រសាសន៍។

គណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 នឹងពិភាក្សាអំពីបញ្ហា នេះ នៅថ្ងៃស្អែកតាមរយៈ Videoconference ។

យោងតាមប្រសាសន៍សម្តេចតេជោក៏បានបញ្ជាក់ថា ក្រសួងសុខាភិបាល ក៏បាន និងកំពុងសាង សង់ឃ្លាំងសម្រាប់ស្តុកវ៉ាក់សាំងនេះផងដែរ ដែលត្រូវរក្សាទុករហូតដល់80អង្សារក្រោមសូន្យ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner