ក្លិបបាល់ទាត់បឹងកេត បានចូលរួមបរិច្ចាគថវិកា ចំនួន មួយពាន់ដុល្លារ ជាមួយរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំង COVID-19

ក្លិបបាល់ទាត់បឹងកេត សូមចូលរួមបរិច្ចាគថវិកា ចំនួន មួយពាន់ដុល្លារសហរដ្ឋអាមេរិក ( $1,000 ) ជាមួយរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំង COVID-19 សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាយើង ក្នុងកាលៈទេសៈដ៏ចាំបាច់នេះ ។
ពួកយើងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការគ្នាក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមលទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ។


បេីបងប្អូនចង់ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ សូម​ផ្ញើ​ថវិកា​តាមរយៈ​គណនី​ ABA 001249176 ( Tep Sothy ) ដែល​ជា​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​តេជោ​ រង់ចាំ​ទទួល​ ។
សូមបន្តចូលរួមអនុវត្តន៌វិធានការអនាម័យ និងសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រទេសយើងជៀសឆ្ងាយពីជំងឺ COVID-19 ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner