​សេដ្ឋកិច្ច​ជប៉ុន​ងើបឡើង​វិញ​បន្តិច​ ​កាលពី​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​០​ ​ក្រោយ​ធ្លាក់ចុះ​យ៉ាង​គំហុក​ ​កាលពី​អំឡុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​០

​ជប៉ុន​៖​ ​សេដ្ឋកិច្ច​ជប៉ុន​បាន​ស្គាល់​សញ្ញា​ងើបឡើង​វិញ​បន្តិច​ ​កាលពី​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​០​ ​ពោល​គឺ​ចាប់ពី​ខែ​កក្កដា​ ​ដល់​ខែកញ្ញា​ ​បន្ទាប់ពី​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ ​កាលពី​អំឡុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​០​ ​គឺ​ចាប់ពី​ខែ​មេសា​ ​ដល់​ខែ​មិថុនា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​។​

ដើម្បី​ជ​ម្រុ​ញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​បន្ថែម​ទៀត​នោះ​ ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ ​ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ ​បញ្ជាក់​ថា​ ​ប្រទេស​របស់​លោក​នឹង​រៀបចំ​អនុវត្ត​ផែនការ​ជ​ម្រុ​ញ​សេដ្ឋកិច្ច​ឡើងវិញ​ ​តាមរយៈ​កញ្ចប់​ថវិកា​សង្គ្រោះ​៧​៣​.​៦​ទ្រី​លាន​យ៉េ​ន​ ​ឬ​ស្មើនឹង​៧​០​៨​ពាន់​លាន​ដុល្លារ​ ​។​

អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ ​នៃ​គណបក្ស​កាន់អំណាច​ជប៉ុន​ ​L​D​P​ ​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​រូប​នេះ​បញ្ជាក់​ថា​ ​កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​ថ្មី​នេះ​ ​ក៏​នឹង​រួមបញ្ចូល​នូវ​ការ​ចំណាយ​នៃ​ឆ្នាំ​សារពើពន្ធ​ ​ដែល​មាន​ទឹកប្រាក់​សរុប​៤​០​ទ្រី​លាន​យ៉េ​ន​ផង​ដែរ​ ​ខណៈ​ការ​សម្រេច​ចុងក្រោយ​ ​និង​ ​ជា​ផ្លូវការ​ធ្វើឡើង​នៅ​ក្នុង​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner