ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីនាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទដៃមិនបានសម្រេច

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីនាក់ ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទដៃមិនបានសម្រេច កាលពីវេលាម៉ោង២១ និង៤០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខសាលារៀនវរសវើល ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូឬបែកក្អម ខណ្ឌសែនសុខ ។

  សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ  ម៉ែន ចន្ទ័វីរៈ  ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកម្នាក់ទៀតឈ្មោះ ប៊េនកំពុងគេខច្លួន។

  ជាមួយគ្នានោះ ជនសង្ស័យខាងលេីបានធ្វើសកម្មកភាពឆក់ទូរសព្ទ័ដៃមិនបាសម្រេច ពីជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ (ទៅបាត់ក្រោយកើតហេតុ)   ។ 

  បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner