SpaceX ធ្វើតេស្តនាវាអវកាសរបស់ខ្លួន ដែលគ្រោងនឹងប្រើវាដឹកជញ្ជូនមនុស្សទៅកាន់ភពអង្គារក្នុងពេល៦ឆ្នាំទៀត
អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី១០ខែធ្នូនេះថា ក្រុមហ៊ុន SpaceX បានធ្វើតេស្តនាវាអវកាស Starship របស់ខ្លួន នៅថ្ងៃពុធនេះ ដោយគំរូនាវានោះបានហោះឡើងលើអាកាសក្នុងរយៈពេល៦នាទីកន្លះ ប៉ុន្តែនៅពេលចុះមកវិញ វាមិនបានចុះចតដោយសុវត្ថិភាពឡើយ គឺជ្រុលបុកដីបណ្តាលអោយផ្ទុះឆេះ ។
ការធ្វើតេស្តនាវាអវកាស Starship នេះ គឺក្រុមហ៊ុនអវកាសឯកជនមួយនេះគ្រោងសម្រេចអោយបានរយៈកម្ពស់១២.៥គីឡូម៉ែត្រពីផ្ទៃផែនដី ប៉ុន្តែសម្រាប់លទ្ធផលជាក់ស្តែងនៃការសម្រេចបាននោះ គឺ SpaceX មិនទាន់ប្រកាសជាផ្លូវការនោះឡើយ ។
សូមជម្រាបថា ការបាញ់បង្ហោះខាងលើនេះ ធ្វើឡើងចេញពីមូលដ្ឋានដាច់ស្រយាលមួយស្ថិតនៃរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ។ វាគឺជាការធ្វើតេស្តថ្មីមួយ ហើយគិតមកទល់ពេលនេះសម្រេចបានគោលដៅកម្ពស់ខ្ពស់បំផុតរបស់ Starship ដែលលោក Elon Musk កន្លងមកធ្លាប់បានអះអាងថា នឹងអាចដឹកជញ្ជូនមនុស្សទៅកាន់ភពអង្គារនៅយ៉ាងហោចណាស់០៦ឆ្នាំទៀត ៕



