អ្នកដំណើរ២ពាន់នាក់ត្រូវធ្វើចត្តាឡីស័ក ក្រោយមនុស្សម្នាក់ធ្វើតេស្តវិជ្ជមានជំងឺCovid-19 ក្នុងនាវាទេសចរណ៍សិង្ហបុរី
សង្ហិបុរី៖ អ្នកដំណើរម្នាក់នៅលើនាវាទេសចរណ៍របស់ក្រុមហ៊ុន Royal Caribbean មកពីប្រទេសសិង្ហបុរី បានធ្វើតេស្តវិជ្ជមាន Covid-19 ដែលជាហេតុបង្ខំអោយមនុស្សប្រហែល២ពាន់នាក់ ត្រូវធ្វើចត្តាឡីស័កនៅក្នុងកាប៊ីនរបស់ពួកគេ ហើយនាវា Quantum of the Seas បានវិលត្រឡប់មកគោកវិញនៅថ្ងៃពុធម្សិលមិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។
កាពីទែននាវា Quantum of the Seas បានប្រាប់អ្នកដំណើរថា ភ្ញៀវម្នាក់មិនស្រួលខ្លួន ហើយត្រូវបានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ។ លោកបន្តថា យើងសូមសំណូមពរដល់ភ្ញៀវទាំងអស់ដែលមានជំងឺដូចជាទឹកនោមផ្អែម និងជំងឺបេះដូងជាដើមត្រូវទាក់ទងទៅសេវាកម្មភ្ញៀវ ហើយថា នាវាបានវិលត្រឡប់ទៅគោកវិញ ពោលគឺមួយថ្ងៃមុនពេលបញ្ចប់ដំណើរទេសចរណ៍រយៈពេលបួនថ្ងៃ តាមការគ្រោងទុករបស់ខ្លួន ។
ដំណើរកម្សាន្តរបស់ក្រុមហ៊ុន Royal Caribbean ចេញពីប្រទេសសិង្ហបុរីបានចាប់ផ្តើមកាលពីសប្តាហ៍មុន ពោលគឺជាលើកដំបូងរបស់ក្រុមហ៊ុននេះ ចាប់តាំងពីខ្លួនបានបញ្ឈប់ប្រតិបត្តិការជាសកលនៅក្នុងខែមីនាកន្លងទៅ ដោយសារតែជំងឺរាតត្បាតជាសកល Covid-19 ៕


