កូវីដ១៩៖ អ្នកស្ម័គ្រចិត្តមុនគេ ចាក់វ៉ាក់សាំងវៀតណាមអះអាងថាមានជំនឿចិត្ត
អ្នកស្រី Minh Anh បានដកដង្ហើមវែងៗ មុនពេលចុះកិច្ចព្រមព្រៀងធ្វើជាស្ម័គ្រចិត្តមុនគេ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ៩ ផលិតក្នុងប្រទេសវៀតណាម ជាកម្មវិធីសាកល្បងចាក់លើមនុស្ស ដំណាក់កាលដំបូងរបស់វៀតណាម។
ស្ត្រីវ័យ២៥ឆ្នាំរូបនេះបានយល់ព្រមធ្វើជាអ្នកស្ម័គ្រចិត្តមុនគេ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ស្ថាប័នវេជ្ជសាស្ត្រ Nanocovax ដោយគាត់បានឯកភាពផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ធ្នូ ២០២០នេះ ហើយគេដឹងថា គាត់រៀននៅសកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាម នៅក្រុងហាណូយ ហៅកាត់ថា VMMU ។
អ្នកស្រី Minh Anh បាននិយាយថា « បើនិយាយថា ខ្ញុំមិនបារម្ភឬមិនខ្លាចនោះ វាមិនមែនការពិតទេ ប៉ុន្តែខ្ញុំមានមានជំនឿចិត្ត យ៉ាងណាក៏ដោយ បើទោះបីជាមានប្រសិទ្ធិភាពក៏ដោយ ខ្ញុំនឹងតាមដានប្រុងប្រយ័ត្ន ជាអាទិភាពដែរ។ ប្រសិនបើការសាកល្បងនេះមិនមានដំណើរការល្អ ខ្ញុំអាចបញ្ឈប់គ្រប់ពេល»។ អ្នកស្រីបន្ថែមទៀតថា មានការបញ្ជាក់ប្រាប់ច្បាស់លាស់ នៅពេលចាក់ទៅក្នុងរាងកាយរបស់គាត់ ហើយនឹងត្រូវពិនិត្យសុខភាពទៀងទាត់។
ការដាក់វ៉ាក់សាំងលើមនុស្សដំណាក់កាលដំបូងនេះត្រូវការអ្នកស្ម័គ្រចិត្ត ៦០នាក់ ក្នុងនោះ មាន៣០នាក់ហើយបានព្រមព្រៀងហើយ នាព្រឹកមិញនេះ៕ ប្រភពពី VN Express