អ្នកកាសែត​ជា​ស្ត្រីម្នាក់ត្រូវបានគេសម្លាប់ ថ្ងៃ១០ ធ្នូនេះ

​ក្រុម​ខ្មាន់​កាំភ្លើង​បាន​បាញ់សម្លាប់​អ្នក​សារ​ព័ត៌មាន​ទូរទស្សន៍​ជា​ស្ត្រី​ម្នាក់​ ​ដែល​នាង​ក៏​ជាសកម្ម​ជន​សិទ្ធិមនុស្ស​ដែរ​ ​នៅ​ក្នុង​ប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​ ​នៅ​ថ្ងៃ​ទី​១​០​ ​ធ្នូ​ ​២​០​២​០​នេះ​ ​ជា​ហេតុការណ៍​មួយ​ជំរុញ​ដល់​ការ​បំពាន​ដោយ​ហិង្សា​ល់​អ្នកកាសែត​ ​ក្នុង​ប្រទេស​មួយ​នេះ​។

​នាង​ ​Mal​a​l​a​i​ ​Ma​i​wand​ ​អ្នក​សារ​ព័ត៌មាន​ប្រចាំ​នៅ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​ ​E​n​i​k​as​ ​នៅ​ខេត្ត​ N​an​g​ar​h​ar​ ​ត្រូវ​បាន​សម្លាប់​ ​ពេល​ធ្វើដំណើរ​ជាមួយ​អ្នក​បើកបរ​របស់​នាង​ ​តាម​រថយន្ត​នៅ​ភាគ​ខាងជើង​នៃ​ខេត្ត​ N​an​g​ar​h​ar​ ​ធ្វើឲ្យ​ចំនួន​អ្នកកាសែត​និង​បុគ្គលិក​ព័ត៌មាន​ចំនួន​១​០​នាក់​ហើយ ដែល​ត្រូវ​បាន​គេ​សម្លាប់​ ​នៅប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​។​

​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា​ ​«​នាង​បាន​ធ្វើដំណើរ​តាមផ្លូវ​ទៅកាន់​ការិយាល័យ​ធ្វើការ​ ​ក៏​ត្រូវ​គេ​បាញ់​ប្រហារ​តែម្តង​»​។​ ​តំបន់​កើតហេតុ​តែង​កើតមាន​ករណី​វាយប្រហារ ​បង្កឡើង​ដោយ​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ ​ប៉ុន្តែ​ភ្លាម​ៗ​ ​ពុំទាន់​មាន​ការប្រកាស​ចេញមុខ​ទទួលខុសត្រូវ​ ពី​ក្រុម​ណាមួយ​នៅឡើយ​ទេ​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner