​កូរ៉េ​ខាងត្បូង​បញ្ជា​អោយ​បិទ​សាលារៀន​ ​ស្រប​ពេល​ករណី​ឆ្លង​ ​Co​v​i​d​-19 ​កើន​ឡើង​ខ្លាំង

​កូរ៉េ​ខាងត្បូង​៖​ ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​បញ្ជា​អោយ​បិទ​សាលារៀន​ ​គិត​ចាប់ពី​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​តទៅ​ ​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​ ​និង​តំបន់​ក្បែរ​ខាង​គ្នា​ ​ខណៈ​ដែល​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ ​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ដ៏​អាក្រក់​បំផុត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

បណ្តាសា​លា​រៀន​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​ ​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទៅជា​ការសិក្សា​តាម​អន​ឡា​ញ​វិញ​ ​រហូតដល់​ដំណាច់ខែ​ធ្នូ​នេះ​ ​ដែល​វា​ជា​ចំណាត់​ការ​ចុងក្រោយ​នៃ​វិធានការ​រក្សា​គ​ម្លា​ត​សង្គម​ ​ដែល​រហូតមក​ទល់​ពេលនេះ​ ​បាន​បរាជ័យ​ ​ក្នុង​ការ​ទប់​ស្កាត់​ការ​កើន​ឡើងក​រ​ណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​។​ ​ការ​បិទ​សាលារៀន​ ​គឺជា​ជំហាន​ឆ្ពោះទៅ​រកការ​ដាក់​ចេញ​នូវ​វិធានការ​ណ៍​ផ្លាស់ប្តូរ​គ​ម្លា​ត​សង្គម​ក្នុង​ដំណាក់កាល​ទី​ ​៣​ ​ខណៈ​វិធានការ​នេះ​ ​នឹង​រាំង​ខ្ទប់​ដល់​ប្រទេស​មាន​សេដ្ឋកិច្ច​ធំបំផុត​ទី​បួន​នៅ​អាស៊ី​មួយ​នេះ​ ​។​

សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​នេះ​ ​នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​អ្នក​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​សរុប​៤​ម៉ឺន​៣​ពាន់​៤​៨​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៥​៨​៧​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​សរុប​៣​ម៉ឺន​២​ពាន់​១​០​២​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner