នាយករដ្ឋមន្ត្រី​ស្វា​ស៊ី​ឡង់​លោក​ ​អាំ​ប្រូស​ ដ្លា​មីនី​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​នៅ​ក្នុង​មន្ទីរពេទ្យ​អាហ្វ្រិក​ខាងត្បូង

​ស្វា​ស៊ី​ឡង់​៖​ ​នាយករដ្ឋមន្ត្រី​ស្វា​ស៊ី​ឡង់​លោក​ ​អាំ​ប្រូស​ ដ្លា​មីនី​ ​បាន​ទទួល​មរណភាព​នៅ​ក្នុង​អាយុ​៥​២​ឆ្នាំ​ ​បន្ទាប់ពី​លោក​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​CO​V​I​D​-19 ​អស់​រយៈពេល​០​២​ស​ប្តាហ៍ ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ធំ​មួយ​ ​ក្នុង​ប្រទេសជិតខាង​ខ្លួន​ ​គឺ​អាហ្វ្រិក​ខាងត្បូង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ឧបនាយករដ្ឋមន្ត្រី​ស្វា​ស៊ី​ឡង់​ ​លោក​ ធឹ​ម​បា​ ​ម៉ា​ស៊ូ​គូ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ព្រះមហាក្សត្រ​របស់យើង​ ​បាន​ត្រាស់បង្គាប់​ឲ្យរូ​ប​ខ្ញុំ​ជម្រាប​ជូនដំណឹង​ក៏​ក្រៀមក្រំ​បំផុត​ ​ទៅកាន់​ប្រជាជាតិ​របស់យើង​ថា​ ​លោក​នាយករដ្ឋមន្ត្រី​ ​អាំ​ប្រូស​ ដ្លា​មីនី​ ​បាន​ទទួល​មរណភាព​ហើយ​ ​។​

សូម​ជម្រាប​ផង​ដែរ​ថា​ ​លោក​ ​អាំ​ប្រូស​ ដ្លា​មីនី​ ​ត្រូវ​បាន​គេ​ប្រកាស​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​កន្លងទៅ​ថា​ ​រូបលោក​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ប៉ុន្តែ​លោក​​​មាន​សុខភាព​ល្អ​ធម្មតា​ ​។​ ​លោក​ ដ្លា​មីនី​ ​គឺ​អ្នកជំនួញ​ ​ប៉ុន្តែ​ក៏​អ្នកនយោបាយ​មួយ​រូប​ផង​នោះ​ ​ត្រូវបានតែងតាំងជា​នាយក​រដ្ឋ​ម​ន្រ្តី​ស្វា​ស៊ី​ឡង់​កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​១​៨​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner