វ៉ាក់សាំង​ ​Co​v​i​d​-19 ​​ដំបូង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​ដឹកជញ្ជូនតាមយន្តហោះ​ទៅដល់​​កាណាដា

​កាណាដា​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​ថ្លែង​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​ក្រុម​ដំបូង​បាន​ដឹកជញ្ជូន​តាមយន្តហោះ​មកដល់​ទឹកដី​កាណាដា​ហើយ​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​ខណៈ​ប្រជាជន​កាណាដា​មួយ​ចំនួន​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃចន្ទ​នេះ​តែម្តង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ជាមួយគ្នា​នេះ​ ​កាណាដា​ ​និង​ ​សហរដ្ឋអាមេរិក​ ​ក្លាយ​ជា​ប្រទេស​លោក​ខាងលិច​ដំបូងបង្អស់​ ​បន្ទាប់ពី​អង់គ្លេស​ដែល​បាន​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​។​

វ៉ាក់សាំង​ក្រុម​ដំបូង​ចំនួន​៣​ម៉ឺន​ដូ​ស​ខាងលើ​នេះ​ ​នឹង​ត្រូវ​ដាក់​ប្រើប្រាស់​ទៅកាន់​១​៤​កន្លែង​ទូទាំង​ប្រទេស​កាណាដា​ ​។​ ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ ​រួម​ទាំង​មនុស្សចាស់​ជរា​នៅ​ក្នុងមណ្ឌល​ថែទាំ​ ​និង​បុគ្គលិក​ថែទាំ​សុខភាព​ ​នឹង​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner