ស្ថានទូតចិនប្រចាំកម្ពុជាផ្ញើលិខិតជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឳកាសខួបកំណើតសម្ដេចនៅថ្ងៃ១៥ធ្នូ

អត្ថបទដោយ៖
ធី ដា

លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ កម្ពុជា និងភរិយា បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ធ្នូ ឆ្នាំ២០២០។

សារលិខិតនោះមានខ្លឹមសារថា « ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យើងខ្ញុំសូមគោរពអបអរសាទរ និងជូនពរបវរមហាប្រសើរជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូណ៌ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ។

ស្ថិតក្រោមការដឹកនាំនិងយកចិត្តទុកដាក់បំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមជាកម្លាំងយ៉ាងសកម្មបំផុតក្នុងកិច្ចការមនុស្សធម៌ ផ្តល់អត្ថប្រយោជន៍ជាច្រើនអនេកជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។ ជាពិសេស ស្ថិតក្នុងកិច្ចទប់ស្កាត់នឹងគ្រោះមហន្តរាយទឹកជំនន់ និងជំងឺកូវីដ-១៩នាឆ្នាំនេះ កាកបាទក្រហមកម្ពុជា បានរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការចូលរួមជួយដល់ប្រជាជនដែលមានជីវភាពលំបាក និងក្រីក្រ។ ជាចុងក្រោយនេះ យើងខ្ញុំសូមជូនពរប្រទេសកម្ពុជារីកចម្រើនរុងរឿង ប្រជាជនរស់នៅដោយសុខក្សេមក្សាន្ត មិត្តភាពចិននិងកម្ពុជាឋិតថេរជាអមតៈ។ »

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner