​អង្គ​បោះឆ្នោត​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី​ជា​ផ្លូវការ​ ​ខណៈ​លោក​ ​បៃ​ដិ​ន​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ឈ្នះ​លោក​ ​ត្រាំ

​អាមេរិក​៖​ ​អ្នកបោះឆ្នោត​តំណាង​ ​ឬ​អង្គ​បោះឆ្នោត​ ​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រ​ធា​ ​នា​ធិ​ប​តី​អាមេរិក​អាណត្តិ​ថ្មី​ជា​ផ្លូវការ​ ​នៅ​ថ្ងៃចន្ទ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ខណៈ​មានការ​រំពឹង​ខ្ពស់​ថា​ ​ពួកគេ​នឹង​បោះឆ្នោត​អោយ​លោក​ ចូ ​បៃ​ដិ​ន​ ​បើ​ទោះបីជា​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​ជម្នះ​មិនព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អង្គ​បោះឆ្នោត​សរុប​ទាំង​៥​៣​៨​រូប​ ​នឹង​ត្រូវ​ជួបជុំគ្នា​នៅ​ថ្ងៃចន្ទ​នេះ​ ​ត្រូវនឹង​យប់​ថ្ងៃចន្ទ​ (​ម៉ោង​នៅ​កម្ពុជា​) ​នៅ​តាម​រដ្ឋធានី​នៃ​រដ្ឋ​នីមួយៗ​របស់​ពួកគេ​ ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រ​ធានា​ធិ​ប​ តី​ទី​៤​៦​ ​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​ ​។​ ​ដើម្បី​ជាប់ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​ត្រាំ​ ​ឬ​លោក​ ​បៃ​ដិ​ន​ ​ត្រូវ​ប្រមូល​សំឡេង​គាំទ្រ​ពី​អង្គ​បោះឆ្នោត​ ​២​៧​០​រូប​ ​។​

យ៉ាងណាមិញ​ ​ដោយសារតែ​ទទួល​បាន​អង្គ​បោះឆ្នោត​ដល់ទៅ​៣​០​៦​រូប​ទៅ​ហើយ​នោះ​ ​ដូច្នេះ​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​គេ​រំពឹង​ខ្ពស់​ថា​ ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​ ​ដែល​នឹង​ត្រូវ​ស្បថ​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner