ឆ្មក់បង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងឃាត់មនុស្សចំនួន១៣នាក់ នៅខណ្ឌទួលគោក

ភ្នំពេញ៖ នាវេលាម៉ោង១០ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០កម្លាំងគណៈបញ្ជារការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី និងទូរហ្គេមសេះ មួយកន្លែងស្ថិតនៅផ្លូវ៣២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្ស១៣ នាក់ និងដកហូតសម្ភារមួយចំនួន។

ក្នុងប្រតិបត្តិនេះមាននុស្សប្រុសស្រី១៣ នាក់(ក្នុងនោះស្រី២នាក់) ជាអ្នកញៀនល្បែងជាប្រភពនៃអំពើលួចឆក់ប្លន់ជាដើម ដែលកើតឡើងតាមការលេងល្បែងស៊ីសងទាំងនេះ ។ ក្នុងនោះផងដែរ អាជ្ញាធរបានដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងទូហ្គេមប្រណាំងសេះ ៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ និងធ្វើតេស្តរកសារធាតុញៀន៕ ដោយ ៖ បញ្ញា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner