អគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនដំណឹងឲ្យអ្នកដែលធ្វើចត្តឡីស័ករយៈពេល១៤ថ្ងៃត្រឹមត្រូវរួចហើយ ចូលចូលធ្វើការបាន

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃ១៤ធ្នូឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រោយពីការប្រកាសរបស់ក្រសួងសុខាភិបាលអំពីលទ្ធផលនៃការធ្វើតេស្ដលើកទី៣ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺទទួលបានលទ្ធផលអវិជ្ជមាន។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានជូនដំណឹងដល់សមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានធ្វើតេស្ដលើកទី៣ និងធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃរួចហើយ អាចមកបំពេញការងារជាធម្មតាបាន ពុំមានការធ្វើតេស្ដលើកទី៤ទេ។

ជាមួយគ្នានោះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានណែនាំឲ្យអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវដូចជា ពាក់ម៉ាសជាប់ជានិច្ច, លាងដៃជាមួយសាប៊ូ និងទឹកស្អាតឬជាមួយអាកុល ឬទឹកជែលសម្រាប់លាងដៃឲ្យបានញឹកញាប់, មិនមានជួបជុំគ្នាកុះករច្រើនលើសពី២០នាក់ និងត្រូវរក្សាគម្លាតសុវត្ថិភាព ឲ្យលើសពីមួយម៉ែត្រកន្លះឡើងទៅជាដើម៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner