ការធ្វើតេស្តយកសំណាកជាលើកទី៣ ក្នុង ខេត្តសៀមរាម គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ធ្នូនេះ មានចំនួន ២៤០នាក់ ស្រី ៨៧នាក់ ជាលទ្ធផលមិនទាន់ដឹងនៅឡើយ ខណៈតេស្តចំនួន២លើកអវិជ្ជមាន ទំាង​អស់

អត្ថបទដោយ៖
ជា សេឌី

ឆ្លងកាត់តាមការធ្វើចត្តាឡីស័ក ដោយដាក់ខ្លួនឲ្យដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ ចំពោះបង ប្អូន ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋជាពាណិជ្ជករ អាជីវករ ដែលមាន ការពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា រួមទាំងធុរកិច្ចជាជនជាតិបរទេស បានអញ្ជើញ ទៅធ្វើតេស្តយកសំណាករកនូវវីរ៉ុសកូវិដ១៩ ជាលើក ទី៣ នៅមណ្ឌលចត្តាឡីស័ក សាលាបឋម សិក្សាអនុវត្តគរុកោសល្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២០ ។

យោងតាមបញ្ជាក់របស់លោកប្រធានមន្ទីរសុខាភិបាលខេត្ត និងក្រោមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០ សូមឲ្យអស់ឯកឧត្តម អស់លោក លោកស្រី ដែលមានការពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍ សហមន៍២៨វិច្ឆិកា សុំឲ្យធ្វើចត្តាឡីស័ក ដោយស្នាក់នៅដាច់ដោយឡែករយៈពេល១៥ថ្ងៃ ដើមី្បបង្កាទប់ស្កាត់ កុំឲ្យមានឆ្លងរាលដាលជាសហគមន៍នូវវីរ៉ុសកូវិដ១៩ ក្នុងប្រទេសកម្ពុជា ។  លោកក៏បានធ្វើការបញ្ជាក់ផងដែរ ថា ដោយការអនុវត្តទៅបានត្រឹមត្រូវទៅតាមការ ណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាការអប់រំផ្សព្វផ្សាយរបស់ក្រុមគ្រូពេទ្យប្រចាំនៅមណ្ឌលចត្តាឡីស័ក បងប្អូនដែលមានការពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍២៨វិច្ឆិកា បានចូលមកធ្វើតេស្ត យកសំណាករកវីរ៉ុសកូវិដទៅតាមដំណាក់កាលនីមួយៗ  ដែលបានធ្វើទៅនៅតាមមណ្ឌលចត្តាឡីស័ក   នៅតាមបណ្តាក្រុង ស្រុក ទាំងលើកទី១និងលើកទី២ ចំនួន៥២៦នាក់ គឺលទ្ធផលអវិជ្ជមានទាំងអស់ ។ ដោយឡែកនៅក្នុងមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្ត មានប្រមាណជាង ៤៧២នាក់ ស្រី១០៩នាក់ ដែលមាន ការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆកា បានចូលមកធ្វើតេស្តយកសំណាក និងបូមឈាម រកវីរ៉ុសកូវិដ១៩ នៅលើកទី១ មានចំនួន ៣៩៩នាក់ ស្រី១០៤នាក់ ,លើកទី២ មាន ៣៥៣នាក់ ស្រី ៨៨ នាក់ , ក្នុងការធ្វើតេស្តទាំងពីរលើកនេះ ទទួលបានលទ្ធផលជាអវិជ្ជមានទាំងអស់ ។ ចំពោះការធ្វើតេស្តយកសំណាកជាលើកទី៣ មកដល់ត្រឹមម៉ោង១២ ថ្ងៃទី១៤ ធ្នូនេះ មានចំនួន ២៤០នាក់ ស្រី ៨៧នាក់ ជាលទ្ធផលមិនទាន់ដឹងនៅឡើយ ។ 

សូមបញ្ជាក់ផង ដែរថា នៅក្នុងមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្តនេះ ក៏មានបងប្អូនធ្វើចំណាកស្រុក ប្រមាណជាង២០នាក់ បានចូលមកធ្វើចត្តាឡីស័កនៅទីនេះផងដែរ ។  ដើមី្បបញ្ជៀសការរីករាលដាលនៅក្នុងសហគមន៍ និងយើងគ្រប់រូបត្រូវយកចិត្តទុកដាក់ក្នុង ការ អនុវត្តសេចក្តីណែនាំ  វិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានជាប្រចាំ ដោយធ្វើអនាម័យ លាងសម្អាតដៃដោយទឹកសាប៊ូ អាល់កុល ឬជែល និង ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវជាប្រចាំ និង រក្សា ពីគន្លាតសុវត្តិភាពទៀតផង ។  ទោះបីការធ្វើតេស្តរកនូវវីរ៉ុសកូវិដ១៩ មានលទ្ធផលជាអវិជ្ជមានក៏ពិតមែន តែយើងគ្រប់រូប ក៏មិនត្រូវ(មើលស្រាលចំពោះកូវិដឡើយ ពីព្រោះកូវិដមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវិដ ) ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner