កូនប្រទាលតូចៗ កំពុងពេញនិយម

កូនប្រទាលតូចៗ ត្រូវបានគេឃើញ មានការពេញនិយមខ្លាំង ដូចជាដាក់តាំងលម្អក្នុងផ្ទះ កន្លែងធ្វើការ កន្លែងលក់ដូរ ខ្ចប់ជាកាដូជូនមិត្តភក្តិ និងមនុស្សជាទីស្រលាញ់ ធ្វើជាវត្ថុអនុស្សាវរីយ៍ក្នុងពិធីអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗផងដែរ។

លោក យ៉ាន រតនា ដែលជាម្ចាស់ហាង កូនប្រទាល ដែលមានទីតាំងនៅភូមិបត្តាជី ឃុំព្រែកហូរ ក្រុងតាខ្មៅ បានរៀបរាប់ថា គាត់បានប្រកបរបរលក់កូនប្រទាលនេះ មានរយៈពេលជាង៣ឆ្នាំមកហើយ។ លោកបានអោយដឹងថា រុក្ខជាតិតូចៗ និងកូនប្រទាលខ្លះ តំណាងអោយភាពមានមន្តស្នេហ៍ មានសំណាង លុយចូល រកទទួលទានមានបាន ត្រជាក់ត្រជុំ ជាដើម។ លោក បានឲ្យដឹងទៀតថា មានកូនប្រទាលជាច្រើនប្រភេទដែលកំពុងលក់ និងត្រូវបានអតិថិជនរបស់លោកជាវ យកទៅដាក់តាំងលំអរ ជាពិសេសធ្វើកាដូជូនគ្នា ដោយមានការច្នៃជារូបស្អាតៗផងដែរ៕



វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner