កូវីដ​១​៩​៖​ ​សិង្ហបុរី​សម្រេច​ជ្រើសរើស​វ៉ា់ក់​សាំង​អាមេរិក​-​អាល្លឺម៉ង់​​

នាយករដ្ឋមន្ត្រី​សិង្ហបុរី​ ​Lee​ ​H​s​i​e​n ​L​oon​g​ ​បាន​ប្រកាស​ ​នៅ​ថ្ងៃនេះ​ថា​ ​ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ ​វ៉ាក់សាំង​ប្រឆាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អាមេរិក​-​អាល្លឺម៉ង់​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​នៅ​ក្នុង​ករណី​បន្ទាន់​ហើយ​ ​ខណៈ​វ៉ាក់សាំង​ដំបូង​ ​នឹង​មកដល់​នៅ​ចុងខែ​ធ្នូ​នេះ​តែម្តង​។​

​ការប្រកាស​ខាងលើ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុងឱកាសនៃ​ការ​ថ្លែង​សារ​ ​ទៅកាន់​ប្រជាជាតិ​សិង្ហបុរី​ ​ដើម្បី​រៀបរាប់​អំពី​ដំណើរ​វិវឌ្ឍ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ទាំង​នៅ​លើ​ពិភពលោក​ ​និង​នៅ​ក្នុង​ប្រទេស​ដី​កោះ​មួយ​នេះ​ផ្ទាល់​។​

​លោក​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ បាន​ស​ង្កត់់​ធ្ងន់​ទៀត​ថា​ ​អាទិភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ ​«​ដោយ​មិន​គិតថ្លៃ​នេះ​»​ ​នឹង​ត្រូវ​បាន​ទៅលើ​ ​បុគ្គលិក​បម្រើ​ការងារ​ជួរមុខ​, ​មនុស្ស​មាន​វ័យ​ចំណាស់​ ​និង​ក្រុម​អ្នកស្ម័គ្រចិត្ត​នានា​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner