លោក ចូ បៃដិន រិះគន់ធ្ងន់ៗលើលោក ដូណាល់ ត្រាំ ក្រោយនៅតែបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត
អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទនេះ បានរិះគន់លើលោក ដូណាល់ ត្រាំ ថា មិនគោរពតាមរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ប្រជាជនអាមេរិក តាមរយៈការបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា វាគឺជាគោលជំហរជ្រុលហួសហេតុ ដែលយើងមិនធ្លាប់បានឃើញពីមុនមក… គោលជំហរមួយដែលមិនគោរពតាមឆន្ទៈរបស់ប្រជាជន មិនគោរពតាមគោលការណ៍នៃច្បាប់ និងរដ្ឋធម្មនុញ្ញ ។
ការកត់សម្គាល់បែបនេះរបស់លោក បៃដិន បានកើតមានឡើងក្រោយក្រុមអ្នកដំណាងបោះឆ្នោត ឬអង្គបោះឆ្នោតបានបោះឆ្នោតទទួលស្គាល់ជាផ្លូវការ លើជ័យជម្នះរបស់លោក ចូ បៃដិន ដើម្បីអោយលោកក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ៕