គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូ ខាងមុខ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខ នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈសំខាន់ៗចំនួន៨។

របៀបវារៈទាំង៨ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា មានដូចខាងក្រោម៖

១៖ ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។

២៖ ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤។

៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។

៤៖ ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។

៥៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពី ការទទួលស្គាល់ទៅវិញទៅមក លើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤។

៦៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
* ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ
* ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូជ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤។

៧៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុម័តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤។៨៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទ សម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner