នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូកង់បីឥណ្ឌា

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកង់បីឥណ្ឌា នៅចំណុចមុខបន្ទប់ជួល ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០១នាក់ មធ្យោបាយថ្មើជើង កាលពីថ្ងៃទី១១-១២-២០២០។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ លីរ៉ូ ហ្សាលី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៤៤៧ ផ្លូវបេតុង ភូមិស្វាប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ ផុន អាត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួល ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ ស្លាកលេខម៉ូតូកង់ ០១បន្ទះ លេខ1HA-6948 , សម្ភារបន្សល់ទុក ម៉ូតូកង់បីឥណ្ឌា ០១គ្រឿងប្រគល់ឲ្យជនរងគ្រោះ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner