អាពាហ៍ពិពាហ៍ដែលមិនមែនជាក្ដីស្រមៃរបស់មនុស្សគ្រប់គ្នា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

អាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាឱឡារឹកមួយរវាងបុរសម្នាក់ និងស្រ្ដីម្នាក់ដែលប្ដេជ្ញាថានឹងរស់នៅរួមសុខ រួមទុក្ខជាមួយគ្នា។ ហើយដោយគ្មាននរណាម្នាក់ ឬភាគីណាមួយអាចមកបង្ខំឆន្ទៈរបស់ភាគីម្ខាងទៀតបានឡើយ ហើយនេះគឺជាគោលការណ៍ទូទៅដែលមនុស្សនៅក្នុងសកលលោកបានអនុវត្ដអស់រយៈពេលជាយូរលង់ណាស់មកហើយ រួមទាំងប្រទេសកម្ពុជាផងដែរ។ ផ្ទុយទៅវិញ ល័ក្ខខណ្ឌ័ទាំងនេះ គឺមិនត្រូវបានអនុវត្ដសោះឡើយនៅក្នុងសម័យខ្មែរក្រហម ដោយអង្គការ គឺជាអ្នកចាត់តាំង និងជ្រើសរើសនិងផ្សំផ្គុំបុរស និងស្ត្រីឲ្យមានគ្រួសារដោយអនុវត្តតាមច្បាប់របស់អង្គការ។ បុរសនិងស្ត្រីណាដែលមិនឯកភាពតាមការចាត់តាំង និងរៀបចំរបស់អង្គការនឹងត្រូវដាក់ពិន័យ ឬយកទៅឃុំឃាំងធ្វើទារុណកម្មជាដើម។ ជាការពិតណាស់វាជាការបំបិទសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយក៏ជាការរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរលើស្ត្រីខ្មែរ ហើយក៏ជាការធ្វើទារុណកម្មផ្លូវចិត្តដ៏ធ្ងន់ធ្ងរមិនអាចបំភ្លេចបាននៅក្នុងផ្នត់គំនិតរបស់ស្ត្រីខ្មែរដែលធ្លាប់បានឆ្លងកាត់អាពាហ៍ពិពាហ៍ដោយបង្ខំក្រោមការដឹកនាំរបស់ខ្មែរក្រហមនេះផងដែរ។ ចូលចងចាំថាស្ត្រី ជាមាតានៃពិភពលោកនិងជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិមាតុភូមិទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។

https://www.facebook.com/blackcrowkh/posts/151227760092187

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner