បុគ្គលិកថែទាំសុខភាពម្នាក់ក្នុងរដ្ឋ Alaska មានប្រតិកម្មធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីចាក់វ៉ាក់សាំង Covid-19 របស់ Pfizer
អាមេរិក៖ បុគ្គលិកថែទាំសុខភាពម្នាក់ក្នុងរដ្ឋ អាឡាស់ស្កា ទទួលរងប្រតិកម្មធ្ងន់ ធ្ងរ ក្រោយពេលចាក់វ៉ាក់សាំងការពារ Covid-19 របស់ក្រុមហ៊ុន Pfizer នេះបើតាមសារព័ត៌មាន Fox News នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
បុគ្គលិកថែទាំសុខភាពដែលត្រូវបានគេស្គាល់ថា ជាស្ត្រីវ័យកណ្តាលរូបនេះ មានប្រតិកម្មអាឡ័កស៊ី ដូចជាមុខឡើងក្រហម និងពិបាកដកដង្ហើមរយៈពេល១០នាទី បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូងរបស់ក្រុមហ៊ុន Pfizer នៅថ្ងៃពុធនេះ ។ ក្រោយមកនាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ បាឡេត ដោយសារតែប្រតិ កម្មនេះ ។
ក្រុមមន្រ្តីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ស្ត្រីដែលគេមិនបង្ហាញឈ្មោះរូបនេះ បានទទួលរងនូវប្រតិកម្មអាឡ័កស៊ីអាណាហ្វីឡាក់ទិច ដែលតម្រូវអោយព្យាបាលក្នុងមន្ទីរពេទ្យ និង តាមដាន ហើយនឹងមិនទទួលការចាក់វ៉ាក់សាំងលើកទី២ទេ ខណៈនាងគ្មានប្រវត្តិអាឡ័កស៊ីពីមុនមកឡើយ ។ យ៉ាងណាមិញ មន្ត្រីសុខាភិបាលរដ្ឋ អាឡាស់ស្កា បាននិយាយថា នឹងមិនមានការផ្លាស់ប្តូរផែនការចែកចាយវ៉ាក់សាំងទេ បន្ទាប់ពីឧប្បត្តិហេតុនេះ ៕