កូវីដ​១​៩​៖​ ​ថៃ​សម្រេចបន្ធូរ​ការ​រឹតត្បិត​​​ ​ទេសចរ​មកពី​៥​៦​ប្រទេស​ ​ដើម្បី​ស្តារ​ទេសចរណ៍​វិញ

​ប្រទេស​ថៃ​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​៧​ ​ធ្នូ​ ​២​០​២​០​នេះ​ ​បាន​សម្រេច​បន្ធូរបន្ថយ​ការ​រឹតត្បិត​ទេសចរ​ ​មកពី​៥​៦​ប្រទេស​ ​ក្នុង​គោលបំណង​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍ជាតិ​ដែល​រង​ការ​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​ឡើងវិញ​ ​តែភ្ញៀវទេសចរ​ទាំងនោះ​នឹង​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តាឡី​ស័ក ​នៅ​សណ្ឋាគារ​ ២​ស​ប្តាហ៍​ដោយ​។​

​អ្នកនាំពាក្យ​រដ្ឋបាល​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​ ​លោក T​a​wee​sin​ ​W​i​s​an​u​y​o​thin​ ​បានឲ្យ​ដឹង​ថា​ ​ទេសចរ​មកពី​ប្រទេស​ទាំង​៥​៦​ ​រួម​មាន​ទាំង​អូស្ត្រាលី​ ​បារាំង​ ​និង​អាមេរិក​ ផងដែរនោះ​អាច​ធ្វើដំណើរ​ចូល​មក​ប្រទេស​ថៃ​ ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ ​ប៉ុន្តែ​ត្រូវការ​លិខិត​បញ្ជាក់​ថា​ ​គ្មាន​កូ​វី​ដ​១​៩​ ​៧​២​ម៉ោង​ មុន​ពេល​ចេញដំណើរ​ ​និង​ ​ត្រូវ​ទៅ​ធ្វើ​ច​ត្តាឡី​ស័ក​នៅ​សណ្ឋាគារ​ណាមួយ។​

​លោក​ T​a​wee​sin​ ​W​i​s​an​u​y​o​thin បន្ថែម​ទៀត​ថា​ ​ទេសចរ​ទាំងនោះ​ ​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​២​ស​ប្តាហ៍ ​ក្រោយពេល​មកដល់​ ​ហើយ​ទិដ្ឋាការ​ធម្មតា​៣​០​ថ្ងៃ​នឹង​ត្រូវ​ព​ន្យាពេលបន្ថែម ​ដល់​៤​៥​ថ្ងៃ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner