តំបន់ប្រតិបត្តិការសឹករងកោះកុង ធ្វើយុទ្ធដំណើរទ័ពដល់សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺន ពង្រឹងសមត្ថភាពយោធាចំណុះទីបញ្ជាការ
ស្ថិតក្នុងពេលប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហាត់បំប៉នពង្រឹងសមត្ថភាព ការងារដឹកនាំបញ្ជាយុទ្ធវិធីឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបានតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន។ ដោយយោងតាមផែនការហ្វឹកហ្វឺនយោធភូមិភាគទី៣ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ តំបន់ប្រតិបត្តិការសឹករងកោះកុង បានធ្វើលំហាត់ធ្វើយុទ្ធដំណើរទ័ព ដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ឯក ជួន សុភ័ក្រ មេបញ្ជាការរង និងជាប្រធានគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានដឹកនាំសិក្ខាកាមចំនួន៨០នាក់ ធ្វើយុទ្ធដំណើរទ័ពចំងាយ១៣គីឡូម៉ែត្រពីទីបញ្ជាការ ទៅកាន់ទីលានបាញ់គ្រាប់ពិត (ភ្នំទទឹងថ្ងៃ) ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងហ្វឹកហ្វឺនបាញ់គ្រាប់ពិតអាវុធAK-47 នៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០ស្អែកនេះផងដែរ។
គួរបញ្ជាក់ថា វគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធាចំណុះទីបញ្ជាការ នេះ មានរយៈពេល៩០ថ្ងៃដែលនិងត្រូវបញ្ចាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ៕