អង្គការសុខភាពពិភពលោក WHO អំពាវនាវឱ្យក្រុមបាតុករការពារខ្លួនពី COVID-19 អំឡុងការតវ៉ាប្រឆាំងការរើសអើងពូជសាសន៍

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស បានថ្លែងតាមរយៈវីដេអូអនឡាញកាលពីថ្ងៃចន្ទម្សិលមិញថា អង្គការ WHO គាំទ្រយ៉ាងពេញទំហឹងចំពោះភាពស្មើគ្នា និង ចលនាជាសកល ដើម្បីប្រឆាំងការរើសអើងពូជសាសន៍ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។

បន្ថែមលើនេះ លោក ថេដ្រូស បាននិយាយទៀតថា យើងបដិសេធនូវការរើស អើងគ្រប់ទម្រង់ទាំងអស់ យើងលើកទឹកចិត្តដល់បាតុករទាំងអស់នៅទូទាំងពិភពលោក ឲ្យធ្វើសកម្មភាពប្រកបដោយសុវត្ថិភាព ដើម្បីការពារខ្លួនពីការឆ្លងជម្ងឺ COVID-19 ។

អគ្គនាយកអង្គការ WHO រូបនេះ ក៏បានណែនាំផងដែរឲ្យបាតុករទាំងឡាយណា ដែលមានអការៈមិនស្រួលខ្លួន ឬជារោគសញ្ញាសង្ស័យនៃជម្ងឺ COVID-19 នោះគួរតែព្យាយាមស្នាក់នៅផ្ទះ និងតាមដានអការៈ ដើម្បីកុំឲ្យចម្លងជំងឺទៅអ្នកដទៃ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner