ក្រសួងសុខាភិបាលអ៊ីរ៉ង់ព្រួយបារម្ភខ្ពស់ពីរលកទី២ នៃការចម្លង COVID-19 និងអំពាវនាវឱ្យប្រជាជនទាំងអស់ពាក់ម៉ាសការពារ

អត្ថបទដោយ៖
Kien Sereyvuth

អ៊ីរ៉ង់៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់ព្រមានថា រលកទី២នៃការចម្លងជម្ងឺ COVID-19 ទំនងជាផ្ទុះឡើង ហើយវាអាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។

ជាមួយគ្នានោះ ក្រសួងសុខាភិបាលអ៊ីរ៉ង់ថែមទាំងបានជំរុញឱ្យប្រជាជនរបស់ខ្លួនទាំងអស់ ពាក់ម៉ាស និងអនុវត្តន៍វិធានការគម្លាតសុវត្ថិភាពនៅតាមទីសាធារណៈជាំដើម ។ បើតាមក្រុមអ្នកជំនាញនោះ អ៊ីរ៉ង់កំពុងប្រឈមមុខនឹងរលកទី២នៃជម្ងឺ COVID-19 ដែលនឹងអាចមានសភាពកាន់តែធ្ងន់ជាងមុនទ្វេដង ក្រោយករណីឆ្លងជាប់កំណត់ត្រាថ្មីមួយ គឺមានអ្នកឆ្លងរហូតដល់៣.៥៧៤នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ។

សូមជម្រាបថា អ៊ីរ៉ង់ស្ថិតនៅលំដាប់ទី១០ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ហើយគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ អ៊ីរ៉ង់មានអ្នកឆ្លងសរុប១៧ម៉ឺន៣ពាន់៨៣២ករណី ក្នុងនោះមានអ្នកជម្ងឺ៨ពាន់៣៥១នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៣ម៉ឺន៦ពាន់៣៦០នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner