ប្រេស៊ីលប្រកាសកែតម្រូវរបាយការណ៍ប្រចាំថ្ងៃ ស្តីពីចំនួនមនុស្សស្លាប់ និងឆ្លងជម្ងឺ COVID-19
អត្ថបទដោយ៖
Kien Sereyvuth
ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីលបានទម្លាក់ចំនួនអ្នកស្លាប់ប្រចាំថ្ងៃពី១ពាន់៣៨២នាក់ មកនៅត្រឹម៥២៥នាក់វិញ ប៉ុន្តែសម្រាប់តួលេខអ្នកឆ្លងប្រចាំថ្ងៃត្រូវបានដំឡើងពី១ម៉ឺន២ពាន់៥៨១ករណី ទៅ១ម៉ឺន៨ពាន់៩១២ករណី នេះបើតាមសារព័ត៌ មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។
អាជ្ញាធរប្រេស៊ីលបានអះអាងថា ការកែតម្រូវតួលេខខាងលើនេះ ក៏ព្រោះតែរដ្ឋមួយចំនួនបានជួបបញ្ហា ដោយសារការរាប់ចំនួនជាន់គ្នា ធ្វើឲ្យតួលេខអ្នកស្លាប់កើនឡើង និងការមិនបានរាប់បញ្ចូលចំនួនត្រឹមត្រូវ នាំឲ្យបាត់តួលេខអ្នកឆ្លងជាច្រើន។
សូមជម្រាបថា ប្រេស៊ីលស្ថិតនៅលំដាប់ទី០២ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ហើយគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រេស៊ីលមានអ្នកឆ្លងសរុប៧១ម៉ឺន៨៨៧ករណី ក្នុងនោះមានអ្នកជម្ងឺ៣ម៉ឺន៧ពាន់៣១២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៥ពាន់៦០២នាក់ ៕