អនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ដឹកនាំដោយប្រធានកិត្តិយស លោក យិន សាវ៉េន បាននាំយកអំណោយទៅជូនគ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ និងជន្លង់ចំបើងអស់ទាំងស្រុង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៨ មិថុនា២០២០នេះ អនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ដឹកនាំដោយប្រធានកិត្តិយស លោក យិន សាវ៉េន បាននាំយកអំណោយទៅជូនគ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ និងជន្លង់ចំបើងទាំងស្រុង នៅចំណុច ផ្លូវទី៣ ភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបាបកើតឡើង នៅវេលាម៉ោង ៥ៈ០០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ។

សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាម្ចាស់ផ្ទះមានឈ្មោះ ខឹ្លម យ៉ុង អាយុ ៧៦ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ជរាគ្មានទីពឹង រស់នៅជាមួយចៅ៣នាក់។ អគ្គិភ័យឆបឆេះផ្ទះខាងលើនេះមានទំហំ ទទឹង៤ម៉ែតគុណនិង៥ម៉ែត្រប្រក់ស្លឹក ជញ្ជាំងសង្កសីត្រូវបានឆេះអស់គ្មានសល់ ។ អគ្គិភ័យខាងលើនេះបណ្តាលខូចខាតផ្ទះ១ខ្នងនិងសម្ភារ មាន អស់កង់ចំនួន ០២គ្រឿង មាស២ជី និងថវិកាមួយលានរៀលផងដែរ។

នៅក្នុងករណីអគ្គិភ័យខាងលើនេះសនត្ថកិច្ចប្រើប្រាស់ឡានទឹកជួយអន្តាគមន៍បាញ់ទឹកពន្លត់អស់ចំនួន ០៦គ្រឿង ទើបភ្លើងរលត់អស់ទាំងស្រុង  និងមិនរាលដាលដល់ផ្ទះអ្នកដ៏ទៃ និងមិនបង្កអោយមនុស្សឬសត្វរងរបួសនោះឡើយ។
អំណោយដែល បាននាំយកទៅប្រគល់នៅថ្ងៃនេះមានអង្ក៥០គីឡូ មីមួយកេសសៀងមួយយួរ ទឹកស៊ីអ៊ីវ ១ យួរ  ឃិត១កញ្ចប់ ថវិកា ២០ ម៉ឺនរៀល ស័ង្កសី 30 ស្លឹកជាអំណោយរបស់អាជីវកលោក ប៊ុនម៉េងផងដែរ ៕ ដោយ៖ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner