អាជ្ញាធរខេត្តសៀមរាប បានរៀបចំកែលម្អ សោភ័ណភាព និងរៀបចំទីតាំងចំណត រថយន្តធុនតូច សងខាងផ្លូវជាតិលេខ៦ មុខផ្សារលើធំថ្មី

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប បានកំពុងដំណើរការកែលម្អ សោភ័ណ្ឌភាព នឹងរៀបចំទីតាំងចំណតរថយន្តធុនតូច សងខាងផ្លូវជាតិលេខ៦ មុខផ្សារលើធំថ្មី ភូមិបន្ទាយចាស់ សង្កាត់ ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ការកែលម្អសោភ័ណ្ឌភាព នឹងរៀបចំទីតាំងចំណត់រថយន្តធុនតូចនៅផ្លូវផ្សារលើនេះ ជាគម្រោងរបស់រដ្ឋបាលខេត្ត ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់របស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លើការងារកសាង នឹងជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពក្នុងក្រុងសៀមរាប។

លោក រស់ សុវណ្ណ ប្រធានអង្គភាពលទ្ធកម្មខេត្ត បានមានប្រសាសន៍ថា៖ គម្រោងកែលម្អសោភ័ណ្ឌភាពបាន រៀបចំទីតាំងចំណតរថយន្តធុនតូចនៅមុខផ្សារលើធំថ្មីនេះ នឹងរុះរើចិញ្ចើមផ្លូវក្រាលការ៉ូឡាចេញ  ហើយជំនួសដោយក្រាលកៅស៊ូបេទីម AC ព្រមទាំង មានគំនូសសញ្ញាសម្រាប់ការចតរថយន្ត នៅក្នុងប្រឡោះចតដដើម្បីឲ្យមានសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយល្អ ក្នុងគោលបំណងដើម្បីបញ្ចៀសនៅការកកស្ទះចរាចរណ៍ ក៏ដូចជាការរៀបចំឲ្យមានសណ្តាប់ធ្នាប់សាធារណ: ឲ្យមានភាពងាយស្រួលក្នុងការចតយានយន្តគ្រប់ប្រភេទផងដែរ។

លោកបានបន្តថា៖ គម្រោងការដ្ឋានកែលម្អសោភ័ណ្ឌភាពនៅមុខផ្សារលើនេះ គឺជាលើកទី១ហើយ ដែលក្រុមការងារយើងបានចាប់ផ្តើមដំណើរការ យើងត្រូវរៀបចំទីនេះឲ្យបានរួចរាល់ក្នុងរយ:ពេល ២ ខែទៀត នៅពេលបញ្ចប់គម្រោងខាងលើនេះ យើងនឹងបន្តធ្វើនៅគម្រោងទី២ គឺចាប់ពីប៉ែកខាងកើតផ្សារនឹងប៉ែកខាងលេចផ្សារបន្តទៀត។

គួររំលឹកផងដែរថា ទីតាំងនៅខាងមុខផ្សារលើធំថ្មី កាលពីមុន គឺខាងអាជ្ញាធរខេត្ត បានរៀបចំចិញ្ចើមផ្លូវដោយក្រាលការ៉ូឡានឹងដាំដើមឈើជាជួរៗ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមការងាររបស់រដ្ឋបាលខេត្ត បាននឹងកំពុងដំណើរការរៀបចំក្រាលកៅស៊ូបេទីម AC ព្រមទាំង មានគំនូសសញ្ញាសម្រាប់ការចតរថយន្ត នៅក្នុងប្រឡោះចតឲ្យមានសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយល្អប្រសើរ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner