ការដ្ឋានស្ថាបនាផ្លូវ នៃកងវិស្វកកម្មតេ​ជោ​សៀម​រាប ក្នុងដំណាក់ការដំបូង គឺពង្រឹងគ្រឹះ​ដើម្បីធានាគុណភាពផ្លូវ ជាមុន

កងវិស្វកកម្មតេជោ ហ៊ុនសែន សៀមរាប កំពុងបានប្រើប្រាស់គ្រឿងចក្រគ្រប់ប្រភេទប្រមាណជាង៧០គ្រឿង លើការដ្ឋានកសាងកំណាត់ផ្លូវចំនួន២ខ្សែ ក្នុងផែនការដែលបានទទួល៨ខ្សែ ចេញពីគម្រោងសាងសង់​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សៃ ដើម្បីអភិវឌ្ឍក្រុងសៀមរាប ។ ដោយក្នុងនោះមានអង្គភាព និងក្រុមហ៊ុនចំនួន៨ កំពុងមានដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ ស្មើនឹងជាង១០៨គីឡូម៉ែត្រ៧៤ម៉ែត្រ ដើម្បីអភិវឌ្ឍក្រុងទេសចរណ៍សៀមរាប-អង្គរ ។ កងវិស្វកកម្មតេជោ ហ៊ុនសែន-សៀមរាប ជាអង្គភាពមួយនៅក្នុងបណ្តាកងកម្លាំងវិស្វកកម្មអនុវត្តគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែនេះ ដោយទទួលបានការបែងចែកចេញពីគម្រោង នូវកំណាត់ផ្លូវចំនួន៨ខ្សែ ស្មើនឹង២០គីឡូម៉ែត្រ។

       លោក ម៉េង ប៉ូគាំង តំណាងផ្នែកប្រតិបត្តិមុខព្រួញការដ្ឋានរបស់កងវិស្វកកម្មតេជោ ហ៊ុនសែន-សៀមរាប បានឲ្យដឹងថា នៅពេលនេះ ការដ្ឋានកំពុងដំណើការស្ថាបនាផ្លូវចំនួន២ខ្សែ ( EN04 និង EN05 )​លើគម្រោង​ដែលទទួលបានចំនួន៨ខ្សែនោះ ដោយប្រើប្រាស់គ្រឿងចក្រសរុបជាង៧០គ្រឿង ក្នុងនោះរួមមាន​គ្រឿងចក្រប្រភេទអេស្កាវាទ័រ ១០គ្រឿង  ត្រាក់ទ័ររុញដី ៤គ្រឿង  គ្រឿងចក្ររូឡូកិនបង្ហាប់ដី ៧គ្រឿង  នីវើឡឺគៀរដី ២គ្រឿង និងរថយន្តដឹកជញ្ជូនដី ៥០គ្រឿង ។ 

នៅលើការដ្ឋាននៃដងផ្លូវទាំង២ខ្សែនេះ មានដំណើរការត្រាសេ្សរួចរាល់ហើយ និងកំពុងត្រូវបានប្រតិ​បត្តិការបន្តលើការងារកសាងគ្រឹះផ្លូវ  ដោយកាយដីចាស់លើចំណីផ្លូវដែលត្រូវពង្រីកចោលចេញ និងបានដឹកជញ្ជូនដីគ្រួសក្រហម ដាក់ចូលជំនួស កិនបង្ហាប់ ពង្រឹងគ្រឹះ ដើម្បីធានាគុណភាពផ្លូវ។

       គួររំលឹកដែថា កន្លងទៅ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា៖ គណៈកម្មការអន្តរក្រសួង បានបង្កើតឲ្យមានក្រុមការងារបច្ចេកទេសចម្រុះ ដើម្បីចុះត្រួតពិនិត្យ តាមដានលើលក្ខណៈបច្ចេកទេស វាយតម្លៃការងាររបស់អ្នកអនុវត្ត ជម្រុញការសាងសង់​ឲ្យអនុវត្តតាមលក្ខខណ្ឌតម្រូវ តាមគោលការណ៍ និងបទដ្ឋានបច្ចេកទេសកំណត់។

       គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ មានទំហំនៃការប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកផ្សេងទៀតក្រៅពីគម្រោងផ្លូវ៣៨ខ្សែ គឺសម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងលូរំដោះទឹកកខ្វក់។ កិច្ចការទាំងអស់នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ គឺប្រហែលស្មើនឹងរយៈពេល១៣ខែ៕  ដោយ៖ម៉ី សុខារិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner